CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរថៃ ៖ គណនី ធនាគារ មេដឹកនាំ ក្រុមបាតុករ នឹងត្រូវជាប់គាំង

ព័ត៌មានអន្តរជាតិ ៖ នាយកដ្ឋាន ស៊ើបអង្កេតជាពិសេស របស់ប្រទេសថៃ Thailand's Department of Special Investigation (DSI) បានគូសបញ្ជាក់អោយដឹងថា គណនី ធនាគារ មេដឹកនាំ ធ្វើបាតុកម្ម ចំនួន ១៨ នាក់ នឹងត្រូវបិទ ដោយអាជ្ញាធរ ប្រទេសនេះ សារព័ត៌មាន ក្នុងស្រុក បានចេញផ្សាយ កាលពីថ្ងៃ ព្រហ ស្បត្តិ៍ ម្សិលមិញនេះ ។

បន្ថែមពីលើនេះ​ កាសែត The Nation របស់ប្រទេសថៃ ក៏បានដកស្រង់សម្តី លោក Tarit Pengdith ជាអគ្គ នាយកចាត់ការទូទៅ DSI បានអះអាងអោយដឹងថា នាយកដ្ឋានមួយនេះ បានប្រកាស កោះហៅ មេដឹកនាំ ទាំង ១៧ រូប ដោយនៅក្នុងនោះ ក៏រួមមាន លោក ស៊ូថេប ថាំងស៊ូបាន អតីតឧបនាយករដ្ឋមន្ត្រី មកពី គណបក្ស ប្រជាធិបតេយ្យ និង បច្ចុប្បន្នជាមេដឹកនាំ ចលនាផ្តួល រំលំរបប ថាក់ស៊ីន ដូចគ្នាដែរ អោយធ្វើ សេចក្តីរាយ ការណ៍ នៅថ្ងៃទី ២៦ និង ២៧ ស្តីពី ការទទួលស្គាល់ ក្នុងការចោទប្រកាន់ នាំអោយមាន ការបះ បោរ។

លោក Tarit បន្តថា គណនី របស់មេដឹកនាំ ក្រុមបាតុករ បះបោរទាំងអស់ នឹងត្រូវជាប់គាំង ក៏ដូចជា បិទ ភ្លាមៗ បើសិនណា ករណីចោទប្រកាន់ ប្រឆាំង មេដឹកនាំទាំងនោះ សំរេច។ ដោយឡែក នឹងមានការស្នើសុំ ឯកសារ ស្តីពី ព័ត៌មានលម្អិត ក្នុងការប្រតិបត្តិការ គណនី ទាំងនោះ ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ដើម្បីជា ជំនួយ ក្នុងដំណើរការ តាមដានស៊ើបអង្កេត លើកនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោក Tarit ក៏បាន ចេញសេចក្តី ថ្លែងការណ៍ ព្រមាន ប្រឆាំង ទៅនឹងប្រភព ដែលបានផ្តល់ជាជំនួយ ហរិញ្ញវត្ថុ គ្រប់គណនី ធនាគារ ទាំងអស់នោះ ផងដែរថា អ្នកដែលធ្វើយ៉ាងដូច្នេះ នឹងប្រថុយប្រថាន ក្នុងការចោទប្រកាន់ ពីបទ ផ្សំគំនិត ក៏ដូចជា​ ជួយបង្កើត អោយមានឧក្រិដ្ឋកម្ម​ ដូចគ្នាដែរ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Thailand Bangkok Asia Protest Rally Demonstration