CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញ Galaxy Note 3 Neo ស្មាតហ្វូនដំបូងគេ ប្រើ chip 6 Core

វើហ្សិន "Lite" របស់ Samsung Galaxy Note 3 លទ្ធភាពច្រើននឹងមានឈ្មោះហៅថា Samsung Galaxy Note 3 Neo ហើយក៏ជាគំរូស្មាតហ្វូនដំបូងគេ ដែលប្រើប្រាស់ chipset 6 core ផលិតផ្ទាល់ ដោយក្រុមហ៊ុន Samsung។

រូបភាពចចាមអារាមរបស់ Samsung GALAXY Note 3 Neo (SM-N750/5)

បើតាមប្រពភព័ត៌មានចចាមអារាម ដែលបានមកពី ឯកសារផ្ទៃក្នុងមួយចំនួន នៃផលិតផលនេះ បានឲ្យឃើញថា Samsung GALAXY Note 3 Neo ស្រដៀងទៅនឹងវើហ្សិន ធ្វើថ្មីមួយនៃ Samsung Galaxy Note 2 ច្រើនជាង ជាវើហ្សិនបង្រួមតូចនៃ Galaxy Note 3 ព្រោះថាវាមានលក្ខណៈសម្បត្តិ ដូចទៅនឹង Note 2 ដែលក្នុងនោះរួមមាន អេក្រង់ Super AMOLED 5.55" 720p, កាមេរ៉ាក្រោយ  8MP និងថ្ម 3100 mAh។ សូម្បីតែទំហ RAM និងមេម៉ូរីក្នុង ក៏ដូចគ្នាដែរគឺ 2GB និង 16GB ។


ប៉ុន្តែចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុត នោះគឺ Note 3 Neo នឹងបំពាក់នូវ CPU ដ៏ថ្មីស្រឡាង មួយ ជាមួយនឹង 6 Core (Hexa-core), ដែលមាន 2 Core 1.7 GHz និង 4 Core 1.3GHz។ ជាមួយនឹង  chip 6 Core នេះ ប្រាកដជាវាធ្វើស្មាតហ្វូនខ្លាំងជាង chip Exynos Quad Core 1.6 GHz ដែល បំពាក់នៅលើ Note 2។ ប៉ុន្តែបើប្រៀបជាមួយ chipset Snapdragon 600 និង 800 គឺវាពិបាកនឹង សន្និដ្ឋាន ថាមួយណាខ្លាំងជាង។ សំណួរចោទសួរនៅទីនេះ គឺថា តើ Samsung នឹងបំពាក់នូវ HMP, ដែលអនុញ្ញាតឲ្យ បណ្តាបន្ទះ Chip ទាំងអស់មានដំណើរការក្នុងពេលតែមួយ សម្រាប់ chipset 6 Core ថ្មីនេះ ដែរឬក៏អត់?

(រូបភាព៖ GSMArena)

ដូចទៅនឹង Galaxy Note 3 ដែរ Note 3 Neo ក៏នឹងត្រូវបានរចនាម៉ូត សំបកក្រោយធ្វើពីស្បែកទន់ ហើយបើតាមប្រភព បានឲ្យដឹងបន្ថែមថា វានឹងមានកម្រាស់ស្តើងជាង បើប្រៀបជាមួយ Note 2។ ស្មាតហ្វូនថ្មីនេះ ក៏នឹងត្រូវបានបំពាក់នូវ Features ឆ្លាតៗថ្មីទាំងអស់ ដូចនៅលើ Note 3 និង S4, រួមទាំង Air command និង Advanced Multi Window ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview

 


Tags: Galaxy Note 3 Neo 6 core chip Smartphone Samsung Hightech