CamNews

ទឹកជំនន់បំផ្លិចបំផ្លាញប្រទេសថៃគិតជាទឹកប្រាក់ ប្រមាណ២.៩ពាន់លានដុល្លា

ធនាគារនៃព្រះរាជាណាចក្រថៃបានធ្វើការប៉ាន់ស្មានថាទឹកជំនន់ដែលបានកើតឡើងស្ទើរ
តែពាសពេញផ្ទៃប្រទេសនោះបានបំផ្លាញទ្រព្យសម្បត្តិដែលប៉ាន់ស្មានជាទឹកប្រាក់ប្រមាណ
៦០ពាន់លានបាត ដែលស្មើរនិង ១.៩៤ពាន់លានដុល្លា នៅពេលដែលការិយាល័យសេដ្ឋកិច្ច
និងអភិវឌ្ឍន៍សង្គមបានប៉ាន់ស្មានថាមានតម្លៃជាទឹកប្រាក់ចំនួន ៨០ទៅ៩០ពាន់លានបាត
ដែលស្មើរនិង ២.៥៨ទៅ២.៩ពាន់លានដុល្លា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Thirachai Phuvanatnaranubala បាននិយាយនៅថ្ងៃចន្ទ័
នេះថាធនាគារនៃប្រទេសថៃបានប៉ាន់ស្មានការខូចខាតដែលគិតជាទឹកប្រាក់ចំនួន ៦០ពាន់
លានបាតរឺស្មើរនិង ០.៦ នៃ GDP។ នេះបើតាមការដកស្រង់ចេញពីកាសែត បាងកកប៉ុស្តិ៍។
ចំណែកឯការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សង្គមបានធ្វើការប៉ាន់ស្មានការខូតខាតរហួត
ដល់៨០ទៅ៩០ពាន់លានបាត រឺ០.៩ នៃ GDP។
លោករដ្ឋមន្ត្រីដដែលក៏បានបន្តថា "នេះគ្រាន់តែជាការប៉ាន់ស្មានបណ្តោះអាសន្នប៉ុណ្ណោះ
ដោយសារតែគ្រោះទឹកជំនន់នៅតែបន្តនៅឡើយ។ប៉ុន្តែខ្ញុំមិនគិតថាការបំផ្លិចបំផ្លាញអាច
និងកើនលើសការប៉ាន់ស្មានរបស់ការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សង្គមនោះទេ។
ចាប់តាំងពីចុងខែកក្កដាមក ជាង១ភាគបីនេះប្រទេសថៃត្រូវបានទទួលនូវការរងគ្រោះពី
ទឹកជំនន់ដែលបង្កឡើងដោយខ្យល់ព្យុះត្រូពិច និងភ្លៀងមូសុង។ បច្ចុប្បន្ននេះខេត្តចំនួន
៣០នៃខេត្តទាំង៧៧ ត្រូវបានលិចលង់ ដែលធ្វើអោយប្រជាជនជាង ២៦១នាក់បានស្លាប់
និងបានប៉ះពាល់ដល់ប្រជាជនជាង ២.៣លាននាក់ទៀត៕

ប្រភព៖ Xinhua
ដោយ វឌ្ឍនា

Tags: floodthailand29bln usd