CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សាកសព អ្នកដំណើរ ២ អ្នកទៀត ខណៈចាប់បាន រលកសញ្ញា ហើយ អាចចេញពី ប្រអប់ខ្មៅយន្តហោះធ្លាក់

ព័ត៌មានអន្តរជាតិ ៖ គួររំឮកថា មុននេះបន្តិច មានការគូសបញ្ជាក់ ពីមន្រ្តីផ្លូវការអោយ   ដឹងថា រលកសញ្ញា "Pings" ត្រូវបានបង្ហាញសញ្ញាណឡើង និងចាប់ជាប់ ពីក្នុងសមុទ្រ Java អាចជារលកសញ្ញាចេញពីប្រអប់​ខ្មៅនៃយន្តហោះធ្លាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 ។


លោក Gen Moeldoko មេបញ្ជានៃកងកម្លាំងប្រដាប់អាវុធ ប្រទេស ឥណ្ឌូនេស៊ី ផ្តល់ជាកិច្ចសម្ភាសន៍ដល់ទំ ព័រសារព័ត៌មានប៊ីប៊ីស៊ីអោយដឹងថា ក្រុមមុជទឹក ត្រូវបានបញ្ជូនទៅកន្លែងចាប់បាន រលកសញ្ញាដើម្បីធ្វើការ ស៊ើបអង្កេត ។ រលកសញ្ញា ត្រូវបានបន្លឺឡើង និងបង្ហាញសញ្ញាណឡើង នៅជិត នឹង   ប រិវេណរកឃើញបំ ណែកកន្ទុយយន្តហោះធ្លាក់ ។ មន្រ្តីផ្លូវការ សរបញ្ជាក់បន្ថែមអោយដឹងថា ៖ ប្រអប់ខ្មៅយន្ត ហោះធ្លាក់ អាច នឹងត្រូវបានបំបែកចេញពីតួយន្តហោះផ្នែកខាងក្រោយ ។


ថ្ងៃអាទិត្យ ទី ២៨ ធ្នូ ចុងឆ្នាំ ២០១៤ កន្លងទៅនេះ   យន្តហោះក្រុមហ៊ុន   AirAsia  ជើង ហោះហើរ QZ8501 បានបាត់ការទាក់ទងពីប្រព័ន្ធរ៉ាដា កំឡុងពេលហោះដឹក   អ្ន កដំណើររបស់ខ្លួន ចំនួន ១៦២ នាក់ ឆ្ពោះទៅ កាន់ប្រទេសសឹង្ហបុរី ដោយធ្វើដំណើរចេញពីប្រទេស ឥណ្ឌូនេស៊ី ។ ពុំមាននរណាម្នាក់ មានឱកាស រស់រាន មានជីវិត ក្រោយកើតហេតុធ្លាក់យន្តហោះប្រភេទ A320-200 មួយគ្រឿងនេះនោះទេ ។


គួរបញ្ជាក់ថា មូលហេតុពិត នៅពីក្រោយករណីធ្លាក់យន្តហោះមួយគ្រឿងនេះ   ពុំទាន់ជាក់ច្បាស់នៅឡើយ ទេ ក៏ប៉ុន្តែអ្វីដែលគេបានត្រឹមតែដឹងនោះគឹថា យន្តហោះ បានជួបនឹងស្ថានភាព លក្ខខ័ណ្ឌអាកាសធាតុ អា ក្រក់ពេលកំពុងហោះហើរ និង    បានស្នើ ហោះ បង្វែរគន្លងផ្លូវរថ មុនពេល  ដែល បានបាត់ការទាក់ទង ។
យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃសុក្រ​នេះ គឺជាថ្ងៃទី ១៣នៃករណីធ្លាក់យន្តហោះខាងលើហើយ ក៏ជាថ្ងៃទី ១៣ ដូចគ្នាដែរ ក្នុងប្រតិបត្តិការ តាម   រកសាកសព  យន្ត ហោះ និងក្រុមមនុស្សជាអ្នកធ្វើដំណើរ អំឡុងពេលព្រឹកមិញនេះ ខណៈសាកសព មនុស្ស  ២ នាក់ទៀត ត្រូវបាន ប្រទះឃើញ ក្នុងនោះ បានញ៉ាំង អោយតួរលេខអ្នកស្លាប់ ដោយរកឃើញសាកសព  កើនដល់ ៤៦  នាក់ហើយ ។ មានជំនឿជាក់ អោយដឹង ថាសាកសពអ្នកដំណើរ ច្រើនជាង ១០០ នាក់   ផ្សេ ងទៀត បន្តជាប់គាំង នៅក្នុងតួយន្តហោះនៅឡើយ ៕

- អាន ៖ សាកសព អ្នកដំណើរធ្លាក់យន្តហោះ ៤៣ នាក់ហើយរកឃើញ ខណៈជាង ១០០ នាក់ទៀត ជាប់នៅក្នុងតួយន្តហោះ នៅឡើយ មានវីដេអូ

- អាន ៖ មូលហេតុពិត នៃការធ្លាក់យន្តហោះ AirAsia សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់នោះ នឹងដឹងក្នុងពេលឆាប់ៗនេះ

- អាន ៖ កូនស្រី ពីលុត បើកយន្តហោះ ក្រុមហ៊ុន AirAsia ធ្លាក់ ប្រតិកម្ម នូវពាក្យស្តីបន្ទោស អោយឪពុករបស់ខ្លួន

- អាន ៖  ព្រឹកថ្ងៃអាទិត្យនេះ​ នាំសាកសព អ្នកដំណើរធ្លាក់យន្តហោះ ម្នាក់ មកកាន់ដីគោក ខណៈប្រទះឃើញ បំណែកយន្តហោះធំៗ៥

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501