ព័ត៌មានអន្តរជាតិ ៖ មន្រ្តីទទួលបន្ទុកការរុករក យន្តហោះរបស់អាកាសចរណ៍ AirAsia បាននិយាយ នៅថ្ងៃពុធថា ក្រុម សង្គ្រោះ និងស្រាវជ្រាវរបស់ប្រទេស ឥណ្ឌូនេស៊ី បានកំណត់ទីតំាង នៃកន្ទុយយន្តហោះ ដែលបានធ្លាក់ចូលក្រោមផ្ទៃទឹក។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០៧ ខែ មករា ឆ្នាំ២០១៥ដោយផ្អែកតាមការ លើក ឡើង របស់លោក បាំបាំង សូលីស្តូ ប្រធាន ទីភ្នាក់ងាររុករក នៅក្នុងសន្និសីទសារព័ត៌មានថា «យើងជោគជ័យដោយទទួលបានបំណែករបស់យន្តហោះ ដែលជាការកំណត់ គោលដៅ របស់យើង ហើយ។ បំណែកនៃកន្ទុយ យន្តហោះ ត្រូវបានបញ្ជាក់ថារកឃើញ»។
ការរកឃើញផ្នែកខាងក្រោយរបស់យន្តហោះនេះ ត្រូវបានគេគិតថាគឺជារឿងសំខាន់មួយ ដើម្បីឈាន ទៅរកប្រអប់ខ្មៅនៃយន្តហោះ ដែលផ្ទុកទិន្នន័យ និងថតសំឡេង ដើម្បីបញ្ជាក់អំពីមូល ហេតុពិត ប្រា កដ ដែលនាំឲ្យយន្តហោះធ្លាក់។
ពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់យន្តហោះនេះដែរ សាកសពចំនួន ៣៩នាក់ ត្រូវបានគេរកឃើញ ហើយ បំណែកធំៗ ចំនួន ៥នៃយន្តហោះ ក៏ត្រូវបានគេរកឃើញដែរ ខណៈប្រតិបត្តិការរុករក ត្រូវបានរារំាង ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីរាយការណ៍ ពីទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា កន្ទុយយន្ត ហោះធ្លាក់លើកនេះ ត្រូវបានរកឃើញនៅតំបន់ស្រាវជ្រាវ ទីពីរ (តំបន់ស្រាវជ្រាវ បន្ទាប់ បន្សំ) ខណៈ ទ្រឹស្តីបានលើកឡើងអោយដឹងថា កំលាំងបោកបក់ រលកខ្លាំង បាននាំអោយមាន បំ លាស់ទី កន្ទុយ យន្តហោះធ្លាក់មួយនេះ។
គួររំឮកថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 បានបាត់ការ ទាក់ទង អំឡុងបោះប្រតិបត្តិការ ដឹកអ្នកដំណើររបស់ខ្លួន ពី ប្រទេស ឥណ្ឌូនេស៊ី ទៅកាន់ប្រទេស សឹង្ហបុរី កាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ ស្របពេ ល ដែលមានក្រុមអ្នកធ្វើដំណើរសរុប ១៦២ នាក់ ។ ពុំមានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ថា បាន រកឃើញ ក្រុមអ្នកធ្វើដំណើរ មាន ឱកាសរស់រានមានជីវិតនោះទេ ។ ខណៈបំណែកនៃកន្ទុយយន្តហោះធ្លាក់ មាន ជម្រៅ ជ្រៅដល់ទៅ ៣០ ម៉ែត្រ និងកប់ក្រោមភក់បាតសមុទ្រ នោះ ក្រុមការងារ មុជទឹក បានព្យាយាមមុជស្វែងរក ប្រអប់ ខ្មៅយន្តហោះ AirAsia ។
គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្នភាព ចាប់តាំងពីថ្ងៃធ្លាក់យន្តហោះខាងលើ សាកសពប្រមាណ ជាង ៤០ នាក់ ក្នុងចំណោម ១៦២ នាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ អណ្តែតនៅលើផ្ទៃសាគរ ក្នុង នោះមន្រ្តីពាក់ព័ន្ធឯទៀត មានជំនឿជាក់អោយដឹងថា សាកសពច្រើនជាង ១០០ នាក់ ផ្សេងទៀតនៃ ក្រុមអ្នកធ្វើដំណើរ កំពុងបន្តជាប់នៅឡើយ នៅក្នុងតួយន្តហោះ ៕
- អាន ៖ រកឃើញ សាកសពធ្លាក់យន្តហោះ កើនដល់ ៣០ នាក់ ខណៈ មួយចំនួនរកឃើញ នៅជាប់នឹងកៅអី អង្គុយតែម្តង
អាន ៖ ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ប៊ីប៊ីស៊ី ហ្គូហ្គល និង យូធូប