ព័ត៌មានអន្តរជាតិ ៖ ព្រឹកថ្ងៃអាទិត្យទី ៤ នេះ សាកសពអ្នកដំណើរម្នាក់ផ្សេងទៀត ពី ករណីធ្លាក់យន្ត ហោះក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 ម្នាក់ត្រូវបានក្រុមការ ងារប្រទះឃើញ ដោយបានស្រង់ត្រលប់មកវិញ មកកាន់ដីគោក ក្រោយយន្តហោះខាងលើ ធ្លាក់កាលពីព្រឹកថ្ងៃអាទិត្យ សប្តាហ៍មុនកន្លងទៅនេះ ។
សេចក្តីថ្លែងការណ៍ ពីក្រសួងការពារជាតិ ប្រទេស សឹង្ហបុរី Singapore’s Ministry of Defence (MIN - DEF) អោយដឹងថា សាកសពអ្នកដំណើរម្នាក់ខាងលើ ត្រូវបានក្រុមការងារប្រទះឃើញ កាលពីព្រឹក មិញនេះ វេលាម៉ោង ៧ និង ៥៨ នាទី លុះក្រោយមក ក៏មានការស្រង់ឡើងនិងដឹកតាមរយៈនាវាស្រាវ ជ្រាវនៅវេលាម៉ោង ៨ និង ៤៦ នាទី ។
គេហទំព័រសារព័ត៌មាន សឹង្ហបុរី Channel NewsAsia អោយដឹងថា ពុំទាន់ជាក់ច្បាស់ នៅ ឡើយទេ ថា តើសាកសពអ្នកដំណើរ ធ្លាក់យន្តហោះម្នាក់ ជាប្រុស ឬក៏ស្រី ។ អាជ្ញាធរប្រទេស ឥណ្ឌូនេស៊ី អោយ ដឹងថា សាកសពជនរងគ្រោះម្នាក់នេះ នឹងមានការដឹកជញ្ជូនតាមរយៈជើងហោះហើរ ទៅកាន់ Pang- kalan Bun ។ គួរបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានធ្លាក់ កាលពីសប្តាហ៍ កន្លងទៅនេះ ខណៈមានមនុស្សនៅលើយន្តហោះ សរុប ១៦២ នាក់ ។ យ៉ាងណាមិញ សាកសពក្រុម ជនរងគ្រោះធ្លាក់យន្តហោះ មកទល់នឹងបច្ចុប្បន្នភាព បានកើនដល់ ៣១ នាក់ហើយ ។
សេចក្តីរាយការណ៍ ពីភ្នាក់ងារស្រាវជ្រាវ និង ជួយសង្គ្រោះថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ី Indonesia’s national search and rescue agency BASARNAS អោយដឹងថា ព្រឹកថ្ងៃអាទិត្យ មានករណីប្រទះ ឃើញបំណែកយន្តហោះ ធំ ទី ៥ មានទំហំ 9.8 x 1.1 x 0.4 ម៉ែត្រ ខណៈបំណែកកំទេចកំទីយន្តហោះ ធ្លាក់ធំៗ ៤ ផ្សេងទៀត ត្រូវបានប្រទះឃើញ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ ។
គួរបញ្ជាក់ថា ស្របពេលមានការរុករក និងស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំ ក្នុងការ តាមដានរកសាក សពយន្តហោះធ្លាក់នោះ នាវាមុជទឹកជាច្រើនគ្រឿង ក៏ត្រូវបានគេប្រើប្រាស់ ដូច គ្នាដែរ ក្នុងការរុករក ក្រោមទឹក ក្រោមប្រតិបត្តិការ ស្រាវជ្រាវ រកប្រអប់ខ្មៅ ផ្ទុកទិន្នន័យយន្តហោះ ធ្លាក់ខាងលើ ៕
- អាន ៖ រកឃើញ សាកសពធ្លាក់យន្តហោះ កើនដល់ ៣០ នាក់ ខណៈ មួយចំនួនរកឃើញ នៅជាប់នឹងកៅអី អង្គុយតែម្តង
អាន ៖ ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia
- អាន ៖ ១ មករា ប្រារព្ធ កម្មវិធីបុណ្យសព លើកដំបូង ជូនជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia