CamNews

អាពាហ៍ពិពាហ៍ដែលចំណាយប្រាក់ច្រើនបំផុត


បន្ទាប់ពីរាជាពិសេក របស់មាតាបិតាបាន៣០ឆ្នាំ រាជបុត្ត William ក៏បានរៀបអពិសេក ដោយ
ចំណាយប្រាក់ប្រមាណជា៣៤លានដុល្លារអាមេរិកអាពាហ៍ពិពាហ៍នេះត្រូវបានគេចាត់ចំណាត់
ថ្មាក់លេខ៣ចូលទៅក្នុងតារាងអាពាហ៍ពិពាហ៍ដែលចំណាយច្រើនបំផុតក្នុងលោក។


ទី១.រាជបុត្រា Charles និង Diana

ថវិការចំណាយទៅលើពិធីរៀបអភិសេកនេះគឺ៤៨លានដុល្លារកាលពីឆ្នាំ១៩៨១ វាប្រហាក់ប្រ
ហែលនឹង១១០លានដុល្លារបើគិតជាប្រាក់បច្ចុប្បន្ន។កូនក្រមុំគឺជាគ្រូបង្រៀនម្នាក់នៅសាលា
មតេ្ដយ្យ តែក្រោយមកស្រាប់តែបានក្លាយទៅជា កូនប្រសារស្តេចដ៏ល្បីបំផុតក្នុងលោក។
ចំណែកកូនប្រុសគឺជារាជបុត្រាច្បងរបស់ មហាក្សត្រី Elizabeth II​ ។

ពិធីអាពាហ៍ពិពាហ៍នេះត្រូវបានប្រារព្ធឡើងនៅវិហារ St. Paul ដែលមានការចូលរួមពីសំណាក់
ឥស្សរជនជាច្រើននៃប្រទេសនិងមនុស្សជាង២លាននាក់បានឃើញផ្ទាល់ភ្នែកព្រមទាំងត្រូវបាន
ផ្សាយផ្ទាល់តាមទូរទស្សន៍ដោយមានមនុស្សប្រមាណជាជាង៧៥០លាននាក់ទស្សនា។Diana ទ្រង់ឈុតកូនក្រមុំព័ណ៌សដែល មានប្រវែង៧,៥ម៉ែត្រមានប៉ាក់ ខ្សេរឹបតាម សម័យបុរាណ។
គេត្រូវចំណាយពេល ១៤សប្ដាហ៍ទើបរៀបចំនំអាពាហ៍ពិពាហ៍ដែលមានកម្ពស់១,៧ម៉ែត្រនិងនំ ផ្សេងៗទៀតចំនួន ១៤។

ទី២.Vanisha Mittal និង Amit Bhatia

ទឹកប្រាក់ដែលត្រូវបានចំណាយសម្រាប់ពិធីអាពាហ៍ពិពាហ៍នេះគឺ៦០លានដុល្លារអាមេរិកកាល
ពីឆ្នាំ២០០៥ហើយបើគិតតាមពេលបច្ចុប្បន្នគឺស្មើនឹង៦៦លានដុល្លារ។កូនក្រមុំគឺជាកូនស្រីរបស់
លោក Lakshmi Mittal ដែលជាមហាសេដ្ឋីរោងចក្រផលិតដែក ។រីឯ កូនប្រសាគឺជាអ្នករកស៊ី
ផ្នែកធនាគារតាមប្រព័ន្ធអ៊ីនធឺរណិត ដែលជាម្ចាស់នៃក្រុម ហ៊ុន Swordfish Investments។

អាពាហ៍ពិពាហ៍នេះបានអូសបន្លាយពេលចំនួន៥ថ្ងៃនិងត្រូវបានប្រារព្ធឡើងនៅក្នុងរាជវាំង
Versailles ដែលមានតាំងពីសតវត្សទី១៦និងនៅមហាវិមាន ដែលសាងសង់ពីឈើដ៏ប្រណិត។
អ្នកចំរៀង Kylie Minogue ក៏បានចូលរួមក្នុងពិធី នេះដែរ។អ្វីដែលពិសេសជាងនេះ គឺសំបុត
អញ្ជើញត្រូវបានដាក់នៅក្នុងប្រអប់ធ្វើពីប្រាក់ដែលមានភ្ជាប់ជាមួយសំបុតយន្តហោះនិងសំបុត
ស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ នៅក្រុងបារីស។

ទី៣.រាជបុត្រា William និង Kate Middleton

ពិធីអពិសេកនេះត្រូវចំណាយប្រាក់រហូតដល់៣៤លាន ដុល្លារអាមេរិកទឹកប្រាក់ភាគច្រើនត្រូវ
បានប្រើប្រាស់សម្រាប់សន្តិសុខ។ កូនក្រមុំគឺជានារីធម្មតាដែលមានវ័យ២៩ឆ្នាំ ។រីឯកូនកម្លោះ
គឺជារាជបុត្រ Charles ដែលជាអង្គទីពីរក្នុងបញ្ជីរាជបុត្រដែលនឹងអាចឡើងគ្រងរាជប្រទេស
អង់គ្លេស។រាជាពិសេកនេះបានប្រើប្រាស់ផ្កាសរុបទាំងអស់មានតម្លៃ៨០០.០០០ដុល្លារនិងនំ
អាពាហ៍ពិពាហ៍មួយមានតម្លៃ៨០.០០០ដុល្លារនិងមានការចូលរួមពីឥស្សរជនកំពូលៗក្នុងប្រ
ទេសនិងមនុស្សរាប់លាននាក់ទស្សនាតាមកញ្ចក់ទូរទស្សន៍នៅទូទាំងពិភពលោក។

ទី៤. Wayne Rooney និង Coleen McLoughlin


កាលពីឆ្នាំ ២០០៨ ប្រាក់ចំណាយសម្រាប់ពិធីអាពាហ៍ពិពាហ៍នេះគឺ៨លានដុល្លារអាមេរិក ។
កូនក្រមុំគឺជាកូនស្រីនៃគ្រួសារមួយដែលស្ថិតក្នុងវណ្ណៈកម្មករ ហើយ ធ្លាប់បានទាក់ទងគ្នាជា
មួយ Rooney តាំងពីនាងមានអាយុ១៦ឆ្នាំ។ ចំណែក កូន កម្លោះគឺជាកីឡាករដែលធ្លាប់ទទួល
ប្រាក់បៀវត្សច្រើនជាងគេបំផុតក្នុងលោក។ដើម្បីប្រារព្ធពិធីអាពាហ៍ពិពាហ៍ ពួកគេបានជួលផ្ដាច់
យន្តហោះ៦៥កៅអីមួយ គ្រឿងហោះទៅកាន់ Genoa (Italy) ដើម្បីចូលរួមក្នុងមហាកម្មវិធីតុប
តែងខ្លួននៅលើនាវាទេសចរណ៍មួយគ្រឿងមានតម្លៃ១២០ដុល្លារ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃពិធីអាពាហ៍ពិពាហ៍នោះ ភ្ញៀវអញ្ជើញត្រូវបានអនុញ្ញត ឱ្យស្នាក់នៅ
លើនាវាទំនើបនិងនៅក្នុងសណ្ឋាគារផ្កាយ៥ផងដែរ។ពិធីរៀបការនេះត្រូវបានគេប្រារព្ធឡើង
នៅក្នុងវិមានមួយដែលកសាងតាំងពីសតវត្សទី១៧និងមានពិធីជប់លៀង នៅវិហារជំនាន់យុគ
សម័យកណ្ដាល នៅឯ Portofino (Italy)។

ទី៥. Chelsea Clinton និង Marc Mezvinsky

អាពាហ៍ពិពាហ៍នេះត្រូវបានចំណាយប្រាក់ប្រមាណ៥លានដុល្លារអាមេរិកកាលពីឆ្នាំ២០១០។
កូនក្រមុំគឺជាកូនស្រីអតិតប្រធានាធិបតីអាមេរិក លោក Bill Clinton។ចំណែកកូនកម្លោះវិញគឺ
ជាអ្នកវិនិយោគផ្នែកធនាគារ ។ពួកគេគឺជាមិត្តភ័ក្តតាំងតែពីតូច។ពិធីរៀបការនេះត្រូវបានធ្វើឡើង
នៅឯតំបន់កំសាន្តដែលមានបំពាក់ម៉ាស៊ីនត្រជាក់មានតម្លៃ​ ៦០០.០០០ ដុល្លារ រួមជាមួយនំ
អាពាហ៍ពិពាហ៍តម្លៃ១១.០០០ដុល្លារ ឈុតកូនក្រមុំដែលរចនាដោយ Vera Wang។ទឹកប្រាក់
ក្រៅពីនេះត្រូវបានគេចំណាយទៅលើសន្តិសុខសម្រាប់ភ្ញៀវចំនួន៥០០នាក់និងការចំណាយ
ផ្សេងទៀត។ រាជនីទូរទស្សន៍ Oprah Winfrey ក៏បានបង្ហាញខ្លួននៅក្នុងពិធីនេះ ដែរ។

ទី៦.Liza Minnelli និង David Gest

ទឹកប្រាក់ ៣,៥លានដុល្លារអាមេរិកត្រូវបានចំណាយកាលពីឆ្នាំ២០០២ដើម្បីប្ររព្ធពិធី អាពាហ៍
ពិពាហ៍ គឺស្មើនឹង៤,២លានដុល្លារបើគិតតាមពេលបច្ចុប្បន្ន។កូនក្រមុំ Liza Minnelli គឺជាតារា
នៃក្រុម Broadway និងជាកូនស្រីរបស់ Judy Garland។រីឯកូន កម្លោះគឺជាផលិតករផ្នែកតន្ត្រី។
ពិធីអាពាហ៍ពិពាហ៍នេះបានបង្កភាពរំជើបរំជួលដោយសារមានការចូលរួមពី Micheal Jackson ក្នុងនាមជាអ្នកកំដរកូនកម្លោះហើយអ្នកកំដរកូនក្រមុំគឺ Elizabeth Taylor។នេះប្រហែលជាពិធី
រៀបការដែលមានអ្នកល្បីឈ្មោះចូលរួមច្រើនបំផុតតាំងពី មុនមក។ការសំដែងនៅក្នុងពិធីអាពា
ហ៍ពិពាហ៍នេះរួមមានទាំងក្រុមប្រគុំដន្ត្រីដែល រួមមាន Tony Bennett, Stevie Wonder, និង
Natalie Cole។ទឹកប្រាក់ ដែលត្រូវចំណាយ ទៅលើផ្កា គឺ ៧០០.០០០ដុល្លារ និងសម្រាប់នំអាពា
ហ៍ពិពាហ៍គឺ ៤០.០០០ដុល្លារ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ rediff

Tags: the mostexpensiveweddingworldcharles and dianavanisha mittalamit bhatiawilliamkate middleton