CamNews

ក្រពើជាង១០០ក្បាលរួចពីកសិដ្ឋានក្នុងប្រទេសថៃ

ក្រពើជាង១០០ក្បាលបានរួចចេញពីកសិដ្ឋានមួយដែលត្រូវបានលិចលង់ដោយទឹកជំនន់
នៅក្នុងខេត្តយូថៃថានីប្រទេសថៃ។ ក្រពើដែលបានរួចចេញនោះភាគច្រើនសុទ្ធតែជាក្រពើ
ដែលនៅក្មេងនៅឡើយដែលមានប្រវែងតិចជាង១ម៉ែត្រ។ ពួកវាចូលចិត្តរស់នៅក្នុងទឹកថេរ និងភ័យខ្លាចនិងខ្សែទឹកហូរ។

បើតាមសំដីរបស់លោកThirapat Prayoonsitដែលជាអនុប្រធានការិយាល័យអភិរក្សសត្វ
ព្រៃនិងព្រៃឈើបានអោយដឹងថាការិយាល័យរបស់លោកនិងធ្វើការបញ្ជូនភ្នាក់ងារដើម្បី
ធ្វើការតាមចាប់សត្វក្រពើទាំងនោះដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាជន។លោក
អំពាវនាវដល់ប្រជាជនថាសូមមេត្តាកុំភ័យខ្លាចនិងសត្វក្រពើទាំងនោះព្រោះពួកវាមិនសា
ហាវដូចសត្វក្រពើដែលរស់នៅក្នុងព្រៃនោះទេពួកអាចនិងក្លាយមនុស្សវិញទេ�។
ពួកគេក៏បានធ្វើការសហការណ៍ជាមួយនិងកសិដ្ឋានឯកជនមួយចំនួនទៀតដើម្បីធ្វើការ
បញ្ជូនអ្នកជំនាញទៅធ្វើការចាប់សត្វក្រពើទាំងនោះដោយអោយតំលៃ ៣.០០០បាតក្នុង
មួយក្បាល៕

ប្រភព៖ Bangkok Post
ដោយ វឌ្ឍនា

Tags: thailandcrocodileescape