CamNews

ម៉ូដែល 

អាវធំក្រៅសម្រាប់អ្នកការិយាល័យ

នារដូវធ្លាកខ្យល់ ប្រសឹនពុំមានអាវក្រៅដែលក្រាសដើម្បីទប់ទល់នឹងភាពត្រជាក់របស់ធាតុ
អាកាសនិងម៉ាស៊ីនត្រជាក់នោះទេ អ្នកប្រាកដជាពិបាកទ្រាំមិនខាន។

អាវក្រៅដែលធ្វើពីស្បែកខាងក្រោមនេះមិនមែនជាម៉ូដែលថ្មីនិងចម្លែកណាស់ណានោះទេ ប៉ុន្ដែ
វាស័ក្ដិសមជានារីដែលមានភាពទាន់សម័យ ហើយវាក៏មានការពេញនិយមពីសំណាក់នារីភាគ
ច្រើនផងដែរ ជាពិសេសគឺនៅក្នុងរដូវរងា។


អាវក្រៅទាំងនេះមានច្រើនបែបច្រើនប្រភេទ ដែលអ្នកអាចជ្រើសរើសតាមចិត្តបាន។បើទោះជា
អ្នកមានសម្បុរ ស ឬខ្មៅក៏ដោយ អាវទាំងនេះធ្វើឱ្យសម្រស់របស់អ្នកបានស្រស់ស្អាតជាងមុន
ពិតប្រាកដ។
ជាការពិត មិនចាំបាច់តែនៅក្នុងការិយាល័យនោះទេ អ្នកក៏អាចប្រើប្រាស់អាវក្រៅខាងក្រោម
សម្រាប់ដំណើរកំសាន្ដនាចុងសប្ដាហ៍ឬសម្រាប់ពិធីជប់លៀងនាពេលល្ងាចជាដើម។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ lm



Tags: beautifuljacketofficegirlstress