រង្វង់ភ្នែកឡើងជាំខ្មៅ ភាគច្រើនគឺបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់ ឬចូលគេងយប់
ជ្រៅពេក។
ស្រ្ដីជាច្រើនបានអោយដឹងថា ប្រសិនពួកគេចូលគេងយប់ជ្រៅជាច្រើនថ្ងៃ ឬជាប្រចាំ រង្វង់ភ្នែក
របស់ពួកគេនឹងក្លាយទៅជារូង និងជាំខ្មៅមិនគួរអោយគយគន់។ ប៉ុន្ដែសូមកុំបារម្ភ យើងមាន
វិធីជួយអោយរង្វង់ភ្នែករបស់អ្នក ស្រស់បស់ឡើងវិញដោយប្រើវិធីសាមញ្ញៗដូចខាងក្រោម៖
យកអំបិលមួយស្លាបព្រាកាហ្វេលាយជាមួយទឹកក្ដៅកន្លះកូនចានចង្កឹះ កូរអោយរលាយចូល
គ្នា បន្ទាប់មកយកសំឡីមកជ្រលក់ក្នុងទឹកនោះ រួចបិទទៅលើរង្វង់ភ្នែកប្រមាណជា ១០ ទៅ
១៥នាទី ទើបយកចេញ។
ការធ្វើបែបនេះជាប្រចាំ មិនយូរប៉ុន្មាន ភាពជាំខ្មៅនៅលើរង្វង់ភ្នែករបស់អ្នកនឹងត្រូវបានបំបាត់
ពេលនោះ សម្រស់នៃរង្វង់ភ្នែករបស់អ្នកប្រាកដជាមានភាពទាក់ទាញជាងមុនមិនខាន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld