ពណ៌ក្រហមគឺជានិមិត្តរូបរបស់ស្ដ្រី ព្រោះវាជួយស្ដែងចេញនូវភាពជឿជាក់ ខ្លាំងក្លា និងភាពទាក់
ទាញប្រកបដោយមន្ដស្នេហ៍ ដូច្នេះ ការជ្រើសរើសពណ៌របស់សម្លៀកបំពាក់បែបណា ដើម្បីជួយ
ឱ្យបបូរមាត់ក្រហម បញ្ចេញសម្រស់កាន់តែខ្លាំង គឺជារឿងចាំបាច់។
ប្រសិនអ្នក មិនចង់ឱ្យខ្លួនឯងក្លាយជានារីដែលមិនគួរជាទីចាប់ចិត្តក្នុងការគិតរបស់បុរស នៅពេល
សម្រេចលាបបបូរមាត់ពណ៌ក្រហម ចូរជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌ស្រទន់ ដើម្បីធ្វើ
ជា បែកក្រោន ដ៏ស្រស់ស្អាតរបស់បបូរមាត់។
ខាងក្រោមនេះគឺជាគូនៃពណ៌របស់សម្លៀកបំពាក់ និងបបូរមាត់ក្រហមដ៏គួរចាប់ចិត្ត ជារូបមន្ដល្អ
ប្រសើរសម្រាប់ស្ដ្រីទាំងឡាយអនុវត្ត ដើម្បីបញ្ចេញសម្រស់លេចធ្លោក្នុងចំណោមហ្វូងមនុស្ស ដូច
ជាពណ៌ ស គូនឹងក្រហម , ខ្មៅគូនឹងក្រហម ឬពណ៌ nude និងក្រហម ។ល។
១/ ពណ៌ជាគូដ៏ឆើតឆាយ ៖ សម្លៀកបំពាក់ ស និងបបូរមាត់ក្រហម
២/ ពណ៌ជាគូបែបប្រណិត ៖ សម្លៀកបំពាក់ ខ្មៅ និងបបូរមាត់ក្រហម
៣/ ពណ៌ជាគូបែបផ្អែមល្ហែម ៖ សម្លៀកបំពាក់ pastel/nude និងបបូរមាត់ក្រហម
៤/ ពណ៌ជាគូដ៏លេចធ្លោ ៖ សម្លៀកបំពាក់ពណ៌ក្រហម និងបបូរមាត់ក្រហម
ដោយ ៖ តារា
ប្រភព ៖ K14