CamNews

តារា 

រូបភាពច្នៃ៖ Ronaldo សប្បាយរីករាយ ពេល Messi ចូលគុក

បើសិនជា គូប្រជែងដណ្តើម "បាល់មាស" Lionel Messi" ត្រូវបានចូលដេកគុក រយះពេល ៦ឆ្នាំ
មែននោះ Ronaldo នឹងមានឱកាសយ៉ាងច្រើន ក្នុងការដណ្តើមបានជ័យជំនះ ក្នុងការជ្រើសរើស
តំណែង "កីឡាករឆ្នើមបំផុត" លើពិភពលោក។

Messi គឺជាគូប្រជែងធំបំផុតរបស់ Ronaldo ក្នុងការដណ្តើមតំណែងនានា ក្នុងរយះពេលកន្លង
ទៅនេះ។ គួរឲ្យសោកស្តាយ Ronaldo បានចាញ់កីឡាករឆ្នើមបំផុតរបស់ Barcelona នៅក្នុង
ការជ្រើសរើសគ្រប់គ្រងពានរង្វាន់ "បាល់មាស" ៤ឆ្នាំមកហើយ។

ពេលនេះ Messi កំពុងតែប្រឈមមុខ នឹងរឿងអាក្រក់មួយ ដែលអាចជាប់គុកពី ២ ទៅ ៦ឆ្នាំ
ដោយសារតែពាក្យបណ្តឹង ចោទប្រកាន់ ស្តីពីការគេចពន្ធ ជាមួយចំនួនទឹកប្រាក់ ៤លាន អឺរ៉ូ
ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩។

ហើយខាងក្រោមនេះ គឺជារូបភាពច្នៃមួយចំនួន ស្តីពីការសប្បាយចិត្តរីកថ្លើម របស់ Ronaldo
ពេល Messi ជាប់គុក។ សូមទស្សនាដូចតទៅ៖

ដោយ៖ សិលា
ប្រភព៖ Zng


Tags: Ronaldo Messi football stars sport