CamNews

វៀតណាម៖ រថយន្ដដឹកភ្ញៀវធ្លាក់ចូលទន្លេ មនុស្សស្លាប់ ជាង ៣០នាក់

នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី ១៧ឧសភា នៅលើស្ពាន Serepok(ផ្លូវជាតិលេខ ១៤) ស្ថិត
ក្នុងតំបន់របស់ក្រុង Buon Ma Thuot (ក្នុងខេត្ត Dak Lak ប្រទេសវៀតណាម) មានគ្រោះថ្នាក់រថយន្ដ
ដ៏គួរអោយរន្ធត់មួយបានកើតឡើង បណ្ដាលអោយមនុស្សជាង ៣០នាក់បាត់បង់ជីវិត និងជាង ២០
នាក់ផ្សេងទៀតរងរបួសធ្ងន់។

ក្នុងខណៈពេលខាងលើ រថយន្ដដឹកភ្ញៀវ BKS 47V - 2371 មួយគ្រឿង កំពុងធ្វើដំណើរពីក្រុង Buon Ma Thuot ទៅកាន់ក្រុងហូជីមិញ ក៏ស្រាប់តែបានបុកទៅនឹងបង្កាន់ដៃស្ពាន រួចធ្លាក់ចូលទៅក្នុងទន្លេ Serepok នោះតែម្ដង។
បន្ទាប់ពីគ្រោះថ្នាក់នេះកើតឡើងភា្លម ប្រជាជនដែលនៅក្បែរកន្លែងកើតហេតុ រួមជាមួយនឹងក្រុម

អ្នកជួយសង្គ្រោះបន្ទាន់ក៏បានវាយបំបែកកញ្ចក់រថយន្ដ និងយកអ្នករងគ្រោះចេញពីរថយន្ដ។ អ្នក
ដំណើរទាំងអស់នៅក្នុងរថយន្ដ សុទ្ធតែមានរបួសធ្ងន់ អ្នកខ្លះក៏បានបាត់បង់ជីវិតក្នុងពេលនោះ។

រហូត​មកទល់នឹងវេលាម៉ោង ២ និង ៤៥នាទីរំលងអាធ្រាត្រ ថ្ងៃទី ១៨ ឧសភា មន្ទីរពេទ្យពហុព្យា
បាល Dak Lak បានទទួលអ្នករងគ្រោះចំនួន ២០នាក់(ក្មេង ៤នាក់) ក្នុងនោះមានពីរនាក់បានស្លាប់
ខណៈពេលបានបញ្ជូនមកដល់មន្ទីរពេទ្យ ខណៈដែលនៅក្នុងសាលដាក់សាកសពរបស់មន្ទីរពេទ្យ
មានអ្នកស្លាប់ ២៩នាក់ត្រូវបានដឹកពីកន្លែងកើតហេតុ។

បច្ចុប្បន្ន មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបាននគរបាលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT
 
 

 


Tags: vietnam car accident