នៅក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេហទំព័របច្ចេកវិទ្យាជាច្រើនបានផ្សាយព័ត៌មាន
ថា "Galaxy S IV" នឹងត្រូវបានបំពាក់ដោយអេក្រង់មិនបែកប្រះស្រាំ។ នេះគឺជាលទ្ធផលនៃ
ការខំប្រឹងប្រែងយូរឆ្នាំមកហើយរបស់ Samsung នៅក្នុងការស្រាវជ្រាវ និងច្នៃប្រឌិតអេក្រង់
AMOLED កោងអាចបត់បាន។
បើទោះជាដូច្នេះ ប្រភពព័ត៌មានពី The Verge បាននិយាយថា អេក្រង់កោងនេះនៅប្រើពេល
យូរទៀតទើបអាចមានមុខនៅលើទីផ្សារស្មាតហ្វូន។ ដូច្នេះមិនអាចប្រាកដថា S IV នឹងបំពាក់
អេក្រង់ប្រភេទនេះឡើយ។ ព័ត៌មានចចាមអារាមបានឲ្យដឹងថា កំរិតពន្លឺរបស់ S IV គឺ 1920 x
1080p (កំរិត Pixel 441ppi)។ ក្រៅពីនេះ គំរូស្មាតហ្វូននេះ មានកាមេរ៉ា 13MP, RAM 2GB
និង Chip Quad Core ល្បឿន 2GHz។
រូបភាពច្នៃប្រឌិត Galaxy S IV
ទន្ទឹមនឹងនេះ យើងក៏បានលេចលឺព័ត៌មានថា Samsung កំពុងរៀបចំបង្ហាញខ្លួន Galaxy Note III
ជាមួយអេក្រង់ OLED 6,3" នៅឆ្នាំក្រោយ។ ទំហំអេក្រង់នេះធំជាងមុនច្រើនបើប្រៀបនឹង 5,5"
របស់ Note II សព្វថ្ងៃគឺធំជាង 0,8"។ ថ្មីៗនេះ តាមប្រភពព័ត៌មានដែលទាក់ទងនឹង Samsung
របស់គេហទំព័រ The Verge, "នៅក្នុងពេលណាមួយនោះក្នុងឆ្នាំក្រោយ អាចនឹងដល់ចុងឆ្នាំ ពួក
យើងនឹងអាចបានឃើញនូវផលិតផលថ្មីអេក្រង់ធំនេះហើយ"៕
ដោយ៖ សិលា
ប្រភព៖ tte