CamNews

សមាជិកនៃគ្រួសារ កាដាហ្វី និង ស្ថានភាពបច្ចុប្បន្ន



ការដូលរលំនៃរបបរបស់លោកកាដាហ្វី៖ លោក កាដាហ្វី និង Mutassim ជាកូនប្រុស
នៅខាងឆ្វេង។ អ្នកទាំងពីត្រូវបានពួកអ្នកប្រឆាំង និង របបរបសលោកកាដាហ្វី ចាប់ និង
សម្លាប់។ ខាងស្តាំគឺ កូនប្រុសម្នាក់ទៀតឈ្មោះ Saif al-Islam ដែលជាកូនប្រុសសណព្វចិត្ត
របស់លោកកាដាហ្វី។Saif al-Islam ត្រូវបានគេនិយាយថា កំពុងរងរបួស និង រត់គេចខ្លួន។

Mutassim៖ មានអាយុ ៣៤ ឆ្នាំ។ ស្ថានភាពបច្ចុប្បន្ន ស្លាប់។លោកធ្លាប់បរាជ័យក្នុង ការធ្វើរដ្ឋ
ប្រហារ​ដណ្តើមអំណាចពីលោកកាដាហ្វី ជាឪពុក និង គេចខ្លួនទៅរស់នៅប្រទេសអេហ្ស៊ីប។ ក្រោយមក លោកត្រូវបានក្រុមគ្រួសារលើកលែងទោស និង វិលចូលប្រទេសវិញ។ បន្ទាប់ពី
វិលចូលប្រទេសវីញ លោកកាន់តំនែងជាទីប្រឹក្សាផ្នែកសន្តិសុខ។ យោងតាមរបាយការណ៍
របស់រដ្ឋាភិបាលថ្មីរបស់លីប៊ី បានឲ្យដឹងថាMutassim ត្រូវបានសម្លាប់ នៅតំបន់ Sirte។


Khamis៖ មានអាយុ ២៨ ឆ្នាំ។ស្ថានភាពបច្ចុប្បន្ន ស្លាប់។ លោកជាកូនប្រុសពៅរបស់ក្រុម
គ្រួសារកាដាហ្វី។ កាលនៅរស់ Khamis កាន់តំនែងជាប្រធាននៃកងកម្លាំងឈ្មោះ Khamis
Brigade ហើយលោកល្បីល្បាញ ខាងធ្វើទារុណកម្ម ដល់ជនរងគ្រោះ។ Khamis បានស្លាប់
ក្នុងការវាយប្រហារគ្នារវាង រដ្ឋាភិបាលលោកកាដាហ្វីជាឪពុក និង​ពួកប្រឆាំង​នា
ទីក្រុងទ្រីប៉ូលី។


Saadi៖ មានអាយុ ៣៨ ឆ្នាំ។ស្ថានភាពបច្ចុប្បន្ន​រត់គេចខ្លួនទៅប្រទេសនីគែកាលពីខែកញ្ញា ។ លោកអតីតជាកីឡាករបាល់ទាត់សម្រាប់ក្រុមបាលទាត់អ៊ីតាលីសេរី A។ លោកធ្លាប់ធ្វើ
ជាអ្នកដឹកនាំវិស័យកីឡានៅលីប៊ី និង បានបោះទុនលើមុខជំនួញផលិតខ្សែភាពយន្ត។

Hannibal៖​ ស្ថានភាពបច្ចុប្បន្ន​រត់គេចខ្លួនទៅប្រទេសអាហ្ស៊េរី ជាមួយ បងប្រុស ឈ្មោះ
Mohammed កាលពីខែសីហា។ Hannibal មានអាយុ ៣៦ ឆ្នាំ។កាលពិឆ្នាំ ២០០៥ លោកបានគេចោទប្រកាន់ពីការប្រើប្រាស់អំពើហឹង្សាលើសង្សារដែលកំពុងមានផ្ទៃពោះ នៅទីក្រុងប៉ារីស និង រងការចោទប្រកាន់ពីប្រើប្រាស់អំពើហឹង្សាដូចគ្នា លើអ្នកបំរើ នៅសណ្ឋាគារមួយនាប្រទេសស្វីស។ នៅប្រទេសលីប៊ី លោកកាន់កាប់មុខជំនួញខាង ដឹក
ជញ្ជួន និង​កាន់កាប់ការនាំចេញប្រេង។


Mohammed៖ ស្ថានភាពបច្ចុប្បន្ន​រត់គេចខ្លួនទៅប្រទេសអាហ្ស៊េរី ជាមួយ ប្អូនប្រុស ឈ្មោះ
Hannibal កាលពីខែសីហា។ លោកមានអាយុ ៤១​ ឆ្នាំ និង ជាកូនទោល របស់លោកកាដាហ្វី
និង​ ប្រពន្ធទី ១ ។ Mohammedជាប្រធាននៃគណៈកម្មាធិកា អូឡាំពិកប្រចាំប្រទេសលិប៊ី និង មានកាន់កាប់មុខជំនួញខាងទូរគមនាគមន៍។


Safiyah៖ អាយុ ៦០ ឆ្នាំ។ ស្ថានភាពបច្ចុប្បន្ន ​រត់គេចខ្លួនទៅប្រទេសអាហ្ស៊េរី ជាមួយ
កូនស្រីឈ្មោះ Ayesha កាលពីខែ សីហា។ អ្នកស្រី បានរៀបការជាមួយលោកកាដាហ្វី
អស់រយៈពេល ៤០ ឆ្នាំ​ ដែលការរៀបការនេះ បានផ្ដល់កូនចំនួន ៧ នាក់។ ក្រៅពីកូន
បង្កើត ៧ នាក់នេះ ក្រុមគ្រួសារលោកកាដាហ្វី បានយកកូនចិញ្ចឹម ២ នាក់មកចិញ្ចឹម។
អ្នកស្រីធ្លាប់ប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនរបស់លោកកាដាហ្វី​ក្នុងការធ្វើដំណើរទិញ
របស់របរ នានានៅទ្វីបអឺរ៉ុប។ នៅប្រទេសលីប៊ី អ្នកស្រីជាម្ចាស់នៃក្រុមហ៊ុនអាកាសចរណ៍
Buraq Air។ អ្នកស្រី មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចំនួន ១៩​កោដ្ឋដុល្លាអាមេរិក និង
មាសចំនួន ២០ តោន។

Saif al-Arab៖អាយុ ២៩ ឆ្នាំ។ ស្ថានភាពបច្ចុប្បន្ន ស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អង្គការ
ណាតូកាលពីខែមេសា ។ លោកធ្លាប់ត្រូវបានគេចាប់ខ្លួន ២ លើកនៅប្រទេសអាល្លឺម៉ង់ ដោយ
សារតែរូបលោកបើកបរ រថយន្ត Ferrari F430 ក្នុងសម្លេងខ្លាំងពេក។

Saif al-Islam៖ អាយុ ៣៩ ឆ្នាំ។ ស្ថានភាពបច្ចុប្បន្ន រងរបួស និង កំពុងគេចខ្លួន។ លោក
ជាកូនសណព្វចិត្តរបស់លោកកាដាហ្វី និង ធ្លាប់ត្រូវបានគេជឿជាក់ថា​ នឹងឡើងតំនឹងជួស
ឪពុក។ Saif al-Islam ធ្លាប់ទទួលបានការអប់រំពីប្រទេសអង់គ្លេស។ កាលពីពេលកន្លងទៅ លោកត្រូវបានគេអះអាង ថា ត្រូវបានចាប់ខ្លួន តែក្រោយមកបានគេចខ្លួនរួច។


Ayesha៖ មានអាយុ ៣៤ ឆ្នាំ។ស្ថានភាពបច្ចុប្បន្ន កំពុងគេចខ្លួនទៅប្រទេស អាហ្ស៊េរី ជាមួយ
នឹងម្ដាយ។ នាងបានទទួលការអប់រំ ផ្នែកច្បាប់នៅលោកខាងលិច និង ធ្លាប់ជាមេធាវី កាពារក្ដី
ឲ្យ​​ លោកសាដាម ហ៊ូសេន។




Hana៖ មានអាយុ ប្រហែលជា ២៥ ឆ្នាំ។ ស្ថានភាពបច្ចុប្បន្ន មិនត្រូវបានគេដឹងឡើយ។ នាងជាកូនចិញ្ចឹមរបស់លោកកាដាហ្វី។ កាលពីឆ្នាំ ១៩៨៦ នាងត្រូវបានគេផ្សព្វផ្សាយថា ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ តែក្រោយមកនាង ត្រូវបានគេរកឃើញថា នៅរស់ និង បានរៀនចប់ ផ្នែកពេទ្យ៕(dailymail)
ដោយៈសំអាត

Tags: libyagaddaficurrent statusfamily member