ទ្រីប៉ូលី៖ យោងតាមសារព័រមានបរទេសបានឲ្យដឹងថាពួកទាហានដែលបានចូលរួមផ្តួល
របបលោកកាដាហ្វីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខសណ្ឋាគារមួយនាទីក្រុងទ្រីប៉ូលី
កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ដោយទាមទារឲ្យរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីសព្វ
ថ្ងៃបើប្រាក់បៀវត្សឲ្យពួកគេ។
សម្លេងនៃគ្រាប់កាំភ្លើងជាច្រើនគ្រាប់ត្រូវបានបាញ់ឡើងទៅលើនៅមុខសណ្ឋាគារ Radison
Blu ដែលជាស្នាក់ការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និង ប្រេងរបស់ រដ្ឋាភិបាលបណ្តោះអាសន្ន
លីប៊ី។
ទាហានម្នាក់ឈ្មោះថា Ahmed Hamaza បាននិយាយថាតម្លៃនៃស្បៀងអាហារបានឡើងថ្លៃ
យ៉ាងច្រើនបើប្រៀបធៀបនិងឆ្នាំទៅ ហើយ ពួកគេត្រូវការប្រាក់ដើម្បីទិញអាហារសម្រាប់
បុណ្យ Eid al-Adha ដែលជាបុណ្យរបស់សាសនាអ៊ីស្លាម៕(xinhua)
ដោយ៖សំអាត