CamNews

ប្រធានាធិបតិ ស៊ីរី រងសម្ពាធពីអន្ដរជាតិកាន់តែខ្លាំង

ប្រធានាធិបតិ ស៊ីរី លោក al-Assad ត្រូវរងសម្ពាធកាន់តែខ្លាំងឡើងៗពីអន្ដរជាតិក៏ដូចជា
ប្រជាជនក្នុងស្រុកដែលទាមទារឱ្យលោកចុះចេញពីតំណែងដើម្បីបញ្ចប់ការបង្ហូរឈាម
ដែលបណ្ដាឱ្យមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃនៅប្រទេសនេះ។


ក្រុមបាតុករប្រឆាំងប្រធានាធិបតិ ស៊ីរី លោក al-Assad


កាលពីថ្ងៃទី ២៣ តុលា ក្រោយពីកិច្ចប្រជុំមួយនៅ Brussels ប្រទេស Belgium ប្រធានស
ភាអ៊ឺរ៉ុប (EU) លោក Herman Van Rompuy បានព្រមានថា EU ត្រៀមខ្លួនជាស្រេចក្នុងការ
ដាក់ទណ្ឌកម្មទៅលើ ស៊ីរី ដោយសារតែអាជ្ញាធម៌ប្រទេសនេះមិនអាចទប់ស្កាត់អំពើហឹង្សារ
ក្នុងប្រទេស។

EU ធា្លប់បានដាក់ទណ្ឌកម្ម និងចាត់វិធានការក្ដៅចំពោះរដ្ឋអំណាចរបស់លោក Al-Assad
ដោយពួកគេបានបន្ដការគ្រប់គ្រងការដើរហើររបស់គ្រួសារលោកប្រធានាធិបតិ រួមនឹង
មន្ដ្រីដែលស្និទ្ធនឹងលោក Assad ព្រមទាំងបានរាំងខ្ទប់ធនាគារ និងតំបន់ប្រេងកាតមួយ
ចំនួនរបស់ ស៊ីរី ផងដែរ។

ប្រធានាធិបតិ ស៊ីរី លោក al-Assad កំពុងរងសម្ពាធពីអន្ដរជាតិ

នៅក្នុងប្រកាសមួយដែលបានធ្វើឡើងក្រោយកិច្ចប្រជុំនោះ ក្រុមមេដឹងនាំរបស EU បាន
បន្ដធ្វើការអំពាវនាវឱ្យលោក Assad លាលែងចេញពីតំណែងដើម្បីបើកផ្លូវសម្រាប់ការផ្ទេរ
អំណាចមួយ ទន្ទឹមនឹងនេះ EU ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាផងដែរចំពោះស្ថានភាពអំ
ពើហង្សារនៅស៊ីរី។

ក្នុងសកម្មភាពបន្ដដាក់សម្ពាធទៅលើប្រធានាធិបតិ ស៊ីរី លើកនេះ កាលពីថ្ងៃទី ២៣ តុលា លោកព្រឹទ្ធសមាជិក អាមេរិក John McCain ក៏បានព្រមានថា អាចនឹងមានការប្រើប្រាស់
កម្លាំងយោធាដើម្បីការពារប្រជាជននៅ ស៊ីរី។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយស្ដីពីសេដ្ឋកិច្ចពិភពលោកដែលប្រារព្ធឡើងនៅក្រុង
Jordan លោក McCain យល់ថា យុទ្ធនាការប្រើប្រាស់កងទ័ពនៅ លីប៊ី បានបញ្ចប់ ដូច្នេះ
ប្រទេសលោកខាងលិចនឹងយកចិត្ដទុកដាក់ទៅលើលទ្ធភាពនៃការប្រើប្រាស់យោធានៅ
ស៊ីរី ។
នៅក្នុងថ្ងៃទី ២៣ តុលានោះដែរ អគ្គលេខាធិការនៃសម្ព័ន្ធភាព អារ៉ាប់ (AL) លោក Nabil
al-Arabi សង្ឃឹមថា មេដឹងនាំ ស៊ីរី នឹងគាំទ្រយ៉ាងពេញទំហឹងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់
បណ្ដាប្រទេស អារ៉ាប់ ដើម្បីបញ្ចប់ការបង្ហូរឈាមក្នុងប្រទេស ស៊ីរី ដែលកំពុងហែកហួរ
ដោយអំពើហឹង្សារ។

ក្នុងសេចក្ដីថ្លែងការមួយ លោក Arabi បានឱ្យដឹងថា គណកម្មការថ្នាក់រដ្ឋមន្ដ្រីរបស់ AL
នឹងពិភាក្សាជាមួយក្រុមមេដឹកនាំ ស៊ីរី និងក្រុមប្រឆាំងដើម្បីឱ្យក្រុមទាំងពីរមានឱកាសច
ចារជាមួយគា្នដើម្បីបញ្ចប់អំពើហឹង្សាដែលបាននឹងកំពុងបង្កឱ្យប្រជាជនស្លូតត្រង់ជាច្រើន
ត្រូវស្លាប់និងរងរបួស ។

សកម្មភាពរបស់ AL ត្រូវបានគេមើលឃើញថា មានបំណងរារាំងការលូកដៃពីប្រទេស
លោកខាងលិចទន្ទឹមនឹងការទប់ស្កាត់សង្គ្រាម ស៊ីវិល ។

តាមគម្រោង AL នឹងដឹកនាំក្រុមរដ្ឋមន្ដ្រីមួយក្រុមទៅកាន់ Damascus នៅថ្ងៃទី ២៦ តុលា
ខាងមុខដើម្បីវាយតម្លៃលើស្ថានភាពនៃប្រទេសនេះ។

នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី ១៦ តុលា នៅ Cairo រដ្ឋមន្ដ្រីការបរទេសនៃបណ្ដា
ប្រទេសក្នុងសមាគម AL បានសម្រេចបង្កើតគណកម្មធិការថ្នាក់រដ្ឋមន្ដ្រីដែលដឹកនាំដោយ
ឯកអគ្គរដ្ឋទូតនៃប្រទេស Algeria, Sudan, Oman និង អេហ្សីប ដើម្បីចូលរួមក្នុងកិច្ចចចារ
រវាងរដ្ឋាភិបាល និងក្រុមប្រឆាំង នៅ ស៊ីរី ហើយថ្មីៗនេះ រដ្ឋាភិបាល ស៊ីរី ក៏បានប្រកាសស្វា
គមការចូលរួមរបស់គណកម្មធិការនេះផងដែរ។

ក្នុងខណៈនោះដែរ នៅ ស៊ីរី ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្ដិសុខនិងក្រុមបាតុករ នៅ
ក្នុងក្រុង Homs ភាគកណ្ដាលប្រទេស ស៊ីរី កាលពីថ្ងៃទី ២៣ តុលាបានបណ្ដាលឱ្យមាន
មនុស្សស្លាប់យ៉ាងតិច ១០ នាក់។

ក្រុមប្រឆាំងនៃប្រទេស ស៊ីរី បានអំពាវនាវឱ្យមានការប្រមូលផ្ដុំធ្វើបាតុកម្មដ៏ធំថ្មីមួយប្រឆាំង
លោកប្រធានាធិបតិ Al-Assad ដោយពួកគេស្រែកជ័យឃោសន៍ថា �ពេលនេះដល់វេណ
លោកហើយ!� សំដៅទៅលើរដ្ឋអំណាចរបស់លោក Assad ដែលនឹងត្រូវផ្ដួលរំលំដូចទៅ
នឹងឧត្ដមសេនី Gadhafi ដែលទើបត្រូវបានផ្ដួលរំលំ និងត្រូវស្លាប់កាលពីប៉ុន្មានថ្ងៃមុននៅ
លីប៊ី ។
គួររំលិកថា ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងក្រុមអាជ្ញាធម៌នៃប្រទេស ស៊ីរី បានចាប់
ផ្ដើមតាំងពីពាក់កណ្ដាលខែមិនា រហូតមកទល់នឹងពេលនេះបានបង្កឱ្យមានមនុស្សស្លាប់
ចំនួន៣ ពាន់នាក់ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ allvoices

Tags: newssyriaincreasing internationalpressuregainstassadinternationalgahdafial-assadherman van rompuyarabi