CamNews

យល់ដឹង 

គន្លឹះ៤ចំនុចសំរាប់រក្សាសក់របស់អ្នកក្នុង រដូវក្តៅ

មនុស្ស​គ្រប់​គ្នាក​សុទ្ធ​តែ​ស្គាល់​ពី​ព្រះ​អាទិត្យ​នៅ​រដូវ​ក្តៅ និង​ឥទ្ធពល​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​
មាន​មានភាព​ជ្រីវ​ជ្រួញ​របស់​វា។ ដោយ​ហេតុ​នេះ​ពួក​​គេ​តែ​ងតែ​ប្រុង​ប្រយ័ត្ន​ ដោយ​ជៀស​វា​ង​ការ​
ត្រូវ​កំដៅ​ថ្ងៃ។ ប៉ុន្តែ​​អាកាស​ធាតុ​ក្តៅ​ ក៏​ជា​ធាតុ​ដែល​អាច​​បំផ្លាញ​ដល់​សក់​របស់​អ្នក​ដែរ។ សូម​ប្រើ
​នូវ​គន្លឹះ​ខាង​ក្រោម​នេះ ដើម្បី​រក្សា​សក់​របស់​អ្នក​ឲ្យ​នៅ​តែ​មាន​សុខភាព​ល្អ​នៅ​រដូវ​ក្តៅ ៖

១. ការពារ​សក់​​ពី​ទឹក​មាន​ជាតិ​ប្រៃ និង​សារធាតុក្លរួ

មុនពេល​ដែល​លោក​អ្នក​​លោត​ចូល​ទៅ​ក្នុង​អាង​ទឹក​ ឬ​ទឹក​សមុទ្រ ដើម្បី​ហែល​លេង​នោះ​  អ្នក​ត្រូវ
​អនុវត្ត​​នូវ​២ទៅ​៣ជំហ៊ាន​ដើម្បី​ការ​ពារ​សក់​របស់​អ្នក។ វិធី​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​ការ​ការ​
ពារសក់​របស់​អ្នក​ មុនពេល​ហែល​ទឹក គឺ​ត្រូវ​ធ្វើ​ឲ្យ​​សក់​របស់​អ្នក​សើម​ជោក​ជាមុន​សិន មុន​នឹង​ត្រូវ​
នឹង​ទឹក​អំបិលនៃ​ទឹក​សមុទ្រ ឬ​​ជាតិ​ក្លរ​នៃ​អាង​ហែល​ទឹក។ សូម​កុំ​ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក​ដោយ​
សក់​ស្ងួត​ឲ្យ​សក់។ បន្ទាប់​ពីការ​ហែល​ទឹក សូម​ប្រាកដ​ថា​អ្នក​បាន​កក់​សំអាត​សក់​របស់​អ្នក​ជាមួយ​
នឹង​សាប៊ូ​កក់​ សំអាតសក់ និង​ផលិត​ផល​​សំរាប់​សក់​ដទៃ​ទៀត ដើម្បី​​ឲ្យ​ប្រាកដ​ថា​អ្នក​បាន​សំអាត​
នូវ​ជាតិ​ក្លរួ​ចេញ​អស់​ពី សក់​របស់​អ្នក។

២. ការ​ពារ​សក់​ពណ៌​ឲ្យ​ផុត​ពី​កំដៅ​ថ្ងៃ

ដើម្បី​ការ​ពារ​ពណ៌​សក់​របស់​អ្នក (មិន​ថាអ្នក​លាបពណ៌  ហាយ​ឡាយ ឬ​អ៊ុត​នោះទេ) ឲ្យ​មាន​សុវត្ថិ
ភាព​ពី​កំដៅ​ព្រះ​អាទិត្រ​រាប់​ខែ​នៅ​រដូវ​ក្តៅ​នោះ ​គឺ​មាន​ពីរ​បី​វិធី​ដែល​អ្នក​អាច​​ធ្វើ​បាន​។ ទី​មួយ​អ្នក​
លាប​ក្រេម​ការ​ពារ​កំដៅ​ថ្ងៃ​មុន​នឹង​ចេញ​ទៅ​ត្រូវ​កំដៅ​ថ្ងៃ​ រយៈ​ពេល​យូរ។ អ្នក​ប្រហែល​ជា​អាច​
ស្វែង​រក​បាន​នូវ​ផលិត​ផល​ថែរក្សាសក់​ណាមួយ ដើម្បី​ការ​ពារ​សក់​របស់​អ្នក​ឲ្យ​ផុត​ពីការ​ខូច​ខាត។
ប៉ុន្តែ​ពួក​វា​ គឺ​សុទ្ធ​តែ​ផ្សំ​ដោយ​ធាតុ​ផ្សំ​មូលដ្ឋាន​ដូច​​គ្នា ដូច​ជា​មាន​ SPF កំរិត​​ខ្ពស់។

៣. ផ្តល់​ដល់​សក់​នូវ​ជាតិ​សំនើម​ និង​គ្រឿង​ការ​ពារ​កំដៅ

បើ​សិនជា​អ្នក​ចង់​​សក់​របស់​អ្នក​​ឆាប់​លូត​លាស់ មាន​ទំងន់ និង​មាន​ពន្លឺ    វា​សំខាន់​ណាស់​ក្នុង​ការ​
ជៀស​ឲ្យុ​ផុត​ពី​​ការ​បំផ្លាញ​ដោយ​កំដៅ។ មិន​ថា​តែ​អ្នក​ចូល​ចិត្ត​ផ្លុះ​សំងួត​សក់ ឬ​មូរ​សក់​របស់​អ្នក​ជា
រៀង​រាល់​ថ្ងៃ ឬ​ការ​ត្រូវ​នឹង​កំដៅ​ខាង​ក្រោយ​យ៉ាង​យូរ​ទេ   គឺ​សុទ្ទ​តែ​​បង្ក​បញ្ហា​ដល់​សក់​របស់​អ្នក។
បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​ថា​សក់​របស់​អ្នក​កាន់​តែ​ស្ងួត​ជា​ង​ធម្មតា សូម​​បន្ថែម​ការ​យក​ចិត្ត​ទុក​
ដាក់​ក្នុង​ការ​បន្ថែម​ជាតិសំណើម​ដល់​វា​ឲ្យ​ បាន​ច្រើន​ឡើង។ មធ្យោបាយ​ងាយ​ស្រួល​បំផុត​គឺ​ប្រើ​
ក្រែម​បន្ទន់​សក់។ អ្នក​ក៏​អាច​ប្រើ​សាប៊ូកក់​ដែល​មាន​ទាំង​ក្រែម​បន្ទប់​សក់​ក្នុង​ជាស្រេច​ក៏ ​បាន។
ប៉ុន្តែ​បើ​អ្នក​ឃើញ​ថា​សក់​របស់​អ្នក​នៅ​តែ​មានភាព​ស្ងួត​នៅ​ខាង​ចុង សូម​បន្ថែម​នូវ​ក្រោម​បន្ទន់​សក់​
លើ​វា​នៅតែ​​ផ្នែក​ខាង​ចុង​បន្ថែម​ទៀត។ បើ​សិន​ជាអ្នក​មាន​សក់​បែក​ចុង​សូម​ធ្វើ​ការ​កាត់​តំរឹម​វា​ជា
រៀង​រាល់ ៦ ទៅ​៨​សប្តាហ៍ ដើម្បី​កាត់​ចោល​នូវ​ផ្នែក​ដែល​ខូច​នោះ។

៤. បញ្ឈប់​ការ​បែក​ញើស​ជោក​សក់

នៅ​ពេល​ដែល​អ្នក​ស្ថិត​នៅ​ខាង​ក្រៅ​នៅ​រដូវ​ក្តៅ សក់​របស់​អ្នក​នឹង​បែក​ញើស​យ៉ាង​ច្រើន។ ​វា​មាន​
វិធី​មួយចំនួន​ដែល​​អ្នក​អាច​​ប្រើ​បាន​ដើម្បី​ការ​ពារ​សក់​របស់​ អ្នក​នៅ​ពេល​មាន​បញ្ហា​នេះ។ ទី​មួយ
សូម​ប្រើ​ប្រាស់​តែ​សំភារៈ​ណា​ដែល​មាន​​ភាព​យឺត​សំរាប់​តុប​តែង​សក់​របស់​ អ្នក។ បើ​សិន​ជា​អ្នក
​ប្រើប្រភេទ​ផ្សេង​នោះ​វា​នឹង​ធ្វើ​​ឲ្យ​សក់​របស់​អ្នក​ផុយ ​ស្រួយ នឹង​ងាយ​ដាច់។ បន្ថែម​លើ​នេះ ដើម្បី​
ជៀសវាង​ប្រតិកម្មផ្សេងៗ​លើ​ស្បែក សូមអ្នក​ធ្វើ​សក់​របស់​ចេញផុត​ពី​ផ្ទៃ​មុខ​របស់​អ្នក។ ញើស​នៅ​
នឹង​សក់ងាយ​តោង​ជាប់​នឹង​ថ្ងាស ឬ​ផ្ទាល់​ ដែល​​បង្ក​ជា​មុន រឺ​រោក​សើ​ស្បែក​ផ្សេងៗ​ណាស់៕

                                                                                ដកស្រង់ពីគេហទំព័រខ្មែរសារិកា
                                                                                                         ដោយ៖ រដ្ខា


Tags: lifestylebeautyprettymake upsexyhair