យល់ដឹង៖ ចំណងអាពារហ៍ពិពាហ៍ ជាប្រការដ៏សំខាន់ក្នុងឆាកជីវិតមនុស្សម្នាក់ៗ។ ការ
ជ្រើសរើសដៃគូរសម្រាប់សាងសុភមង្គលក្នុងគ្រួសារ វាមានសារសំខាន់ណាស់ ពោលគឺ
មនុស្សប្រុស ស្រីទាំងឡាយត្រូវតែសំឡឹងមើល អ្នកដែលខ្លួនពេញចិត្ត អោយបានល្អិតល្អន់
ត្រឹមត្រូវ មុននឹងចូលរោងការ។ តែទោះបីជា ចំណងអាពារហ៍ពិពាហ៍រឹងមាំយ៉ាងណាក៏ដោយ
ក៏ការបែកបាក់គ្នានៅតែអាចកើតឡើងផងដែរក្នុងសង្គមគ្រួសារ។
![](/FileManager/Articles/mce/2012/7/6/17488-06-07-2012--10-04-35.jpg)
តាមសេចក្ដីរាយការណ៍របស់មជ្ឃមណ្ឌលស្ថិតិ សិង្ហបុរីបានអោយដឹងថា អាត្រាលែងលះគ្នា
នៅក្នុងប្រទេសនេះមានការកើនឡើងខ្ពស់ ពោលគឺនៅឆ្នាំ ២០១០ មានគូរស្នេហ៍ចំនួន ៧,
៦០៤ គូរដែលបានលែងលះគ្នា។ ចំពោះឆ្នាំ ២០១១ វិញគឺមានចំនួន ៤១.៣ ភាគរយ។ តាម
ការអះអាងខាងលើបានបញ្ចាក់ផងដែរថា ជារៀងរាល់ឆ្នាំក៏មានគូរស្នេហ៍ប្រមាណ ២៤,៣៦៣
គូរបានរៀបការផងដែរ។
![](/FileManager/Articles/mce/2012/7/6/50621-3-06-07-2012--10-31-36.jpg)
តាមការអះអាងរបស់តុលាការ សិង្ហបុរីបានអោយដឹងថាអត្រាលែងលះគ្នាកើនឡើងគឺដោយ
សារកតា្ដមួយចំនួនដូចជា កត្ដាគ្រួសារ ភាពមិនចុះចំរ៉ុងនឹងគ្នា ជំពាក់បំណុលគេ ភាពគ្មានការ
ងារធ្វើ និងជាពិសេសគឺការមានដៃគូរថី្ម។ អ្វីដែលគួរអោយឆ្ងល់នោះថា អ្នកខ្លះមានលុយ មាន
ចំណេះដឹង និងមានអាជីពខ្ពស់រៀងខ្លួនៗ តែនៅតែមានការលែងលះគ្នាទៀត។ សំនួរ៖ ហេតុ
អ្វី? មិនយល់ចិត្តគ្នាឬ? សូមជួយផ្ដល់ចម្លើយផង៕
ដោយ៖ សារិន
ប្រភព៖divaasia