CamNews

ពូទីន៖ ការផ្សព្វផ្សាយ សាកសពលោក កាដាហ្វី​ មានលក្ខណៈមិនសមរម្យ


ម៉ូស្គូ៖ ពូទីន ប្រធានាធិបតី នៃប្រទេសរ៉ុស្ស៊ី កាលពីថ្ងៃពុធម្សិលមិញនេះ បាននិយាយ
ថា ការផ្សព្វផ្សាយ ពីសាកសពរបស់លោកាដាហ្វី ដែលរងរបួស និង ត្រូវបានសម្លាប់ក្រោយ ពីការចាប់ខ្លួន មានលក្ខណៈមិនសមរម្យ។

លោកបានប្រាបភ្នាក់ងារសារព័រមានមួយថាស្ទើរតែទាំងអស់នៃក្រុមគ្រួសាររបស់លោក
ត្រូវបានសម្លាប់ហើយត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញទូរទស្សន៍ពាសពេញពិភព
លោក។លោកបញ្ជាកថា ការផ្សព្វផ្សាយទាំងនេះមានលក្ខណៈមិនសមរម្យទាល់តែ
សោះ។

លោកក៍បានបន្ថែមទៀតថា អ្នកទស្សនាទាំងនោះមានទាំងកុមារផងដែរ ដែលការផ្សាយ
គួរតែត្រូវបានគិតគួរ និង ប្រកបទៅដោយការទទួលខុសត្រូវ។

លោកកាដាហ្វី ដែលកាន់កាប់ប្រទេសលីប៊ីអស់រយៈពេល ៤២ ឆ្នាំ និង កូនប្រុសត្រូវបាន
ចាប់ខ្លួន ដោយពួកប្រឆាំងនិងរបបគ្រប់គ្រងរបស់លោក កាលពីពេលថ្មីៗនេះ។ បន្ទាប់ពី
ការចាប់ខ្លួន ពួកគេគួរតែត្រូវបញ្ចួនទៅកាត់ទោស ដូចរូបលោក សាដាម ហ៊ួសេន។
ផ្ទុយទៅវិញ អ្នកទាំងនោះត្រូវបានធ្វើទារុណកម្មនិង សម្លាប់មុនពេលកាត់ទោស៕
(xinhua)
ដោយៈសំអាត

Tags: libyagaddafideathputinrussiadigustingimmorality