CamNews

អ្នករងរបួសដោយការវាយប្រហារប្រឆាំង របបលោកកាដាហ្វី បញ្ចួនទៅព្យាបាលនៅអាមេរិក


លីប៊ី៖ យោងតារមសារព័ត៌បរទេសបានឲ្យដឹងថា អ្នករងរបួសដោយសារការវាយប្រហារ
តបត និង អ្នកគាំទ្រ លោកកាដាហ្វី ចំនួន ៣០ នាក់នឹងត្រូវបញ្ចួនទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើការព្យាបាល ដោយសារតែនៅប្រទេសលីប៊ី មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ
ព្យាបាល បន្ទាប់ពីមានការស្នើសុំពី រដ្ឋាភិបាលថ្មីបណ្តោះអាសន្ន របស់លីប៊ី។

អ្នកស្រី ហ៊ីលឡារី ក្លីនតុន បាននិយាយថា សហរដ្ឋអាមេរិក និង សហគមន៍អន្តរជាតិ នឹងនៅតែបន្តសហប្រតិបត្តិការជាមួយប្រជាជនលីប៊ី ក្នុងកិច្ចការមនុស្សធម៌។

កងកម្លាំងរបស់ក្រុមប្រឆាំងនិងរបបលោកកាដាហ្វី ចំនួន ២៤ នាក់ នឹងត្រូវបញ្ចួនទៅកាន់
មន្ទីរពេទ្យSpaulding Hospital នាទីក្រុង Boston ហើយ ៦ នាក់ទៀតនឹងត្រូវទៅកាន់ប្រទេស
អាល្លឺម៉ង់។អ្នកទាំង ៣០ នាក់ នោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ពីការប្រយុទ្ធថ្មីៗ នេះ ហើយមន្ទីរពេទ្យនានានៅប្រទេសលីប៊ី មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាល
អ្នកទាំងនោះឡើយ។

ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានសម្រេចចិត្ត ឲ្យមានការហោះហើយ
ឡើងវិញ នៅប្រទេសលីប៊ី ចាប់ពីទី ៣១ តុលាខាងមុខនេះ៕(foxnews)
ដោយ៖សំអាត

Tags: libyagaddafivictimwounded ntc fighterameica