ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទស ស៊ិនហួរ កាលពីវេលាព្រឹកមិញនេះ បាន
ចេញផ្សាយអត្ថបទអោយដឹងថា បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីមានករណីជាប់
សង្ស័យនៅពីក្រោយករណីបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្សម្នាក់ ខណៈ៨នាក់ផ្សេង
ទៀត បានទទួលរងរបួសធ្ងន់នៅស្រាល នៅពីមុខ ការិយាល័យ គណបក្សកុម្មុយនីស្តចិន
សាខាខេត្ត ពោលគឺ នៅឯភាគខាងជើង ប្រទេសចិន ក្នុងខេត្ត S hanxi កាលពីថ្ងៃពុធកន្លង
ទៅនេះ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនសង្ស័យខាងលើ មានឈ្មោះ Feng Zhijun វ័យ ៤១
ឆ្នាំ ។ ដោយឡែក បើតាមការអោយដឹងពីនាយកដ្ឋាន សន្ថិសុខសាធារណៈអោយដឹងថា
ជនសង្ស័យខាងលើ ជាលទ្ធផលបានសារភាព ថាគេពិតជាបានធ្វើមែន បន្ទាប់ពីមានការ
តាមចាប់ឃាត់ខ្លួនគេបានសម្រេច នៅវេលាម៉ោង ២ រសៀល ថ្ងៃសុក្រនេះ ។
គួររំឭកផងដែរថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីវេលាព្រឹក ថ្ងៃពុធ កន្លងទៅនេះ
មុខគណបក្សកុម្មុយនីស្តចិន សាខាខេត្ត Shanxi បានបណ្តាលអោយមនុស្សម្នាក់ស្លាប់
បាត់បង់ជីវិត ៨ នាក់ទទួលរងរបួស ស្របពេលដែលរថយន្ត ពីរគ្រឿងផ្សេងទៀត រង
នូវការខូចខាតយ៉ាងដំណំ។
ដោយឡែក មន្រ្តីប៉ូលីស បានប្រទះឃើញគ្រាប់បែកច្នៃ និងរថយន្តមួយគ្រឿង នៅឯ
ផ្ទះជនជាប់ចោទខាងលើ រួចក៏ធ្វើការដកហូតទុក ខណៈមានការសន្មត់ថាទាំងនេះគឺជា
ឧបករណ៍របស់គេប្រើប្រាស់ក្នុងការវាយប្រហារ ។ គួរបញ្ជាក់ផងដែរថា ជនជាប់ចោទ
ខាងលើកាលពីពេលកន្លងទៅនេះ ធ្លាប់បានជាប់គុករួចម្តងមកហើយ ពីបទអំពើចោរ
កម្ម ។ ផ្ទុយទៅវិញ ចំពោះមូលហេតុនាំអោយមានករណីបំផ្ទុះគ្រាប់បែកលើកនេះ ប៉ូ
លីសកំពុងតែសាកសួរជនជាប់ចោទនៅឡើយ៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ហ្វីលីពីន ជួបគ្រោះធំ ដ៏អាក្រក់បំផុត ក្នុងប្រវតិ្តសាស្រ្តពិភពលោក ឆ្នាំនេះ
- ជាលទ្ធផល ទារកតូច បានជួបម្តាយវិញហើយ ក្រោយជនអគតិ លួចយកទៅ
- វីដេអូ ប្រតិបត្តិការជួញដូរ លក់កូន នៅឯអាកាសយានដ្ឋាន ល្បីអស់ទាស់ក្នុង Internet
- វ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ