ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីប៉ុន្មានម៉ោងមុននេះ
បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ក្រុមមនុស្សដែលជាពលរដ្ឋមានសមាជិក
ច្រើនជាង ១ សែននាក់ បានផ្អើលនាំគ្នា ជម្លៀសខ្លួន រត់ទៅរកទីទួលមានសុវត្តិភាព ខណៈ
ព្យុះទីហ្វុង ហៃយ៉ាន់ ដែលត្រូវបានគេជឿថា ជាខ្បល់ព្បុះដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុង
ប្រវត្ថិសាស្រ្តរបស់ពិភពលោកក្នុងឆ្នាំនេះ នឹងមានវត្តមានវាយប្រហារមកលើប្រទេសនេះ
អំឡុងថ្ងៃចុងសប្តាហ៍។
បន្ថែមពីលើនេះបើតាមការអោយដឹងពីនាយកដ្ឋានឧទុនិយមក្នុងស្រុកបានអះអាងបន្ថែម
អោយដឹងថា ខ្បល់ព្យុះ ដ៏មានឥទ្ធិពល ខ្លាំងបំផុត មួយនេះ ត្រូវបានគេអោយឈ្មោះថា
ហៃយ៉ាន់ បានវាយប្រហារ ខេត្ត Leyte ភាគខាងកើតប្រទេស កាលពីវេលាម៉ោង ៧ ព្រឹក
ដោយនៅក្នុងនោះ បានបណ្តាលអោយមានគ្រោះធម្មជាតិរអិលបាក់ដីផងដែរ។ ជាមួយ
កម្លាំងវាយប្រហារដ៏ខ្លាំងរបស់វា ខ្បល់ព្យុះនេះ មានល្បឿនដល់ទៅ ២៣៥ គ.ម ក្នុងមួយ
ម៉ោង ដោយនៅក្នុងនោះ វាអាចកើនឡើងដល់ ២៧៥ គ.ម ក្នុងមួយម៉ោង។
ដោយឡែក នៅក្នុងខេត្ត Surigao Del Nore ក្រុមមនុស្សដែលជាប្រជាពលរដ្ឋមានគ្នា
ដល់ទៅ ២៨,៨០៧ នាក់ ក៏បាននាំគ្នារត់ទៅរកកន្លែងមានសុខសុវត្ថិភាពផងដែរ។ លោក
Albert Caber ជាអ្នកនាំពាក្យ អោយនាយកដ្ឋាន យោធាភាគខាងលិចប្រទេស គូស
បញ្ជាក់អោយដឹងថា មិនទាន់មានរបាយការណ៍ ថាមានមនុស្សទទួលរងរបួស ឬក៏ស្លាប់
នោះទេតែផ្ទះជាច្រើនខ្នងរងនូវការវាយប្រហារខូចខាតស្ទើរទាំងស្រុង។
ផ្ទុយទៅវិញ បើតាមការអោយដឹងពីនាយកដ្ឋានប្រឹក្សាការការពារ និងកាត់បន្ថយគ្រោះ
ថ្នាក់ធម្មជាតិ ក្នុងស្រុកអះអាងអោយដឹងថា គ្រោះធម្មជាតិលើកនេះ ត្រូវបានគេចាត់
ចូលជាគ្រោះថ្នាក់បំផុតប្រចាំឆ្នាំ ព្រោះថា វាពិតជាមានកម្លាំងខ្បល់បក់ ខ្លាំងមែនទែន
២០០គ.ម ជាង ក្នុងមួយម៉ោង ដោយនៅក្នុងនោះ នឹងមានវត្តមានវាយប្រហារទៅលើ
បណ្តាខេត្តជាង ២៥ នៅឯភាគខាងត្បូង និងភាគកណ្តាលប្រទេសនេះ៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ជាលទ្ធផល ទារកតូច បានជួបម្តាយវិញហើយ ក្រោយជនអគតិ លួចយកទៅ
- វីដេអូ ប្រតិបត្តិការជួញដូរ លក់កូន នៅឯអាកាសយានដ្ឋាន ល្បីអស់ទាស់ក្នុង Internet
- វ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម
- ផ្ទុះអាវុធ នៅហាងកាត់សក់មួយកន្លែង សម្លាប់មនុស្ស ២ នាក់ ខណៈ ៧ នាក់រងរបួស
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ