CamNews

មិនគួរឲ្យជឿ 

ផ្អើលមើលវីដេអូ គ្រោះថា្នក់ព្រឺក្បាល រថយន្តទំនើប Lamborghini បុកដាច់ខ្លួន មួយកំណាត់

ស្ទើរតែមិនគួរអោយជឿ ៖ ខាងក្រោមនេះគឺជាបេក្ខភាពវីដេអូគ្រោះថា្នក់ចរាចរណ៍ដ៏គួរអោយ
រន្ធត់បំផុត    នឹងត្រូវបានគេផ្អើលចូលទស្សនាច្រើនបំផុត  នៅក្នុងគេហទំព័រសារព័ត៌មានបរ
ទេសដេលីម៉ែល   ។ មិនត្រឹមតែប៉ុណ្ណោះ  បើងាកក្រឡេកទៅមើលនៅក្នុងគេហទំព័រវីដេអូដ៏
កំពុងពេញនិយម   យូធូប វីដេអូមួយនេះ  ក៏បានក្លាយជាបេក្ខភាពវីដេអូ  ដែលមានអ្នកចូល
ទស្សនាច្រើនគួរសមផងដែរ។

គួររំឭកផងដែរថា វីដេអូមួយនេះ គឺនិយាយពីសកម្មភាពគ្រោះថ្នាក់ចរាចរណ៍មួយដែលបាន
កើតឡើងនៅក្នុងទីក្រុងញ៉ួវយ៉ក សហរដ្ឋអាមេរិក ពោលគឺ  ត្រូវបានថតជាប់ទិដ្ឋភាពគ្រោះ
ថ្នាក់បានទាំងស្រុង តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ដោយនៅក្នុងវីដេអូមួយនេះ គឺឃើញ
មាន   រថយន្តទំនើបម៉ាក  Lamborghini  តម្លៃជាង ៤0៤,០០០ ដុល្លារ  បើកបរដោយបុរស
ម្នាក់​ ក្នុងល្បឿនលឿន  បានស្ទុះទៅបុកឃ្លាំងស្តុកឈើ  ដែលនៅផ្នែកម្ខាងនៃផ្លូវទាំងកម្រោ
ល    បន្ទាប់ពីព្យាយាមគេចពីរថយន្តទំនើបមួយគ្រឿងផ្សេងទៀត  ម៉ាក  Mazda ពណ៌ខ្មៅ
ដែលមានបំណង បត់កាត់ពីមុខរថយន្តដែល កំពុងស្ថិតនៅក្នុងសភាពល្បឿនលឿនយ៉ាង
ដូច្នេះ។

ជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយនេះ  បានធ្វើអោយរថយន្ទំទំនើបម៉ាក
Lamborghini ពណ៌ ស មួយគ្រឿងនោះ បានដាច់ខ្លួនជាពីរកំណាត់តែម្តង។   ដោយឡែក
វាគឺជាករណីដ៏កម្រ នឹងសំណាងហួស ខណៈពេលដែលបុរសជាអ្នកបើកបរ មិនបានស្លា
ប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺ គ្រាន់តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាវីដេអូ ដើម្បីកុំអោយទន្ទឹងរង់ចាំយូរ និងបំបាត់នូវមន្ទិលសង្ស័យនោះ
តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

ចងចាំ ៖ គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ , បើកបរ
តាមល្បឿនកំណត់ ទើបមិនសូវប្រឈមនឹងហានិភ័យខ្ពស់ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក
- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...
- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...

* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ

ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល


Tags: Lamborghini Brooklyn New York USA United State Viral Video Youtube