អតិតមេដឹកនាំប្រទេស លីប៊ី លោក Gadhafiមានទ្រព្យសម្បត្តិប្រហែលជា ២សែន
លានដុល្លារដែលត្រូវបានលាក់ទុកនៅពាស់ពេញពិភពលោក នេះបើតាមស្រាវជ្រាវ
របស់លោកខាងលិច។
ការសន្និដ្ឋានថ្មីបំផុតមួយស្ដីពីទ្រព្យសម្បត្តិរបស់អតិតមេដឹកនាំផ្ដាច់ការ Gadhafi អាចនឹងធ្វើ
ឱ្យមានការភ្ញាក់ផ្អើលសម្រាប់មនុស្សមួយចំនួន ព្រោះថា ចំនួននេះគឺច្រើនជាងការស្រាវជ្រាវ
កាលពីដំបូង។
សមាជិកម្នាក់នៃក្រុមស្រាវជ្រាវអំពីទ្រព្យសម្បត្តិខាងបានថ្លែងប្រាប់ទំព័រ Los Angeles Times
ថា ៖ �តាំងពីដើមឡើយ ពុំមាននរណាម្នាក់អាចស្មានដល់ថា ទឹកប្រាក់របស់ Gadhafi មាន
ចំនួនច្រើនយ៉ាងដូច្នេះ ។ ប្រសិនយកទឹកប្រាក់ទាំងអស់នេះទៅចែកឱ្យប្រជាជន លីប៊ីចំនួន
៦,៥ លាននាក់ នោះក្នុងម្នាក់ៗនឹងទទួលបានប្រហែលជា ៣ ម៉ឺនដុល្លារ អាមេរិក។
នៅពេលការប៉ាណស្មានរបស់ក្រុមស្រាវជ្រាវនេះត្រូវបានគេបញ្ជាក់ថាត្រឹមត្រូវមែននោះ
Gadhafi នឹងក្លាយជាអ្នកមានបំផុតក្នុងពិភពលោកសម្រាប់ពេលបច្ចុប្បន្ន។ កាលពីខែមិនា
កន្លងទៅ តាមការស្រាវជ្រាវរបស់ទស្សនាវដ្ដី ហ្វប បានឱ្យដឹងថា អ្នកដែលមានទ្រព្យច្រើន
ជាងគេក្នុងពិភពលោក គឺ Carlos Slim ជនជាតិ មិចស៊ីកូ ដោយមានទ្រព្យ ៧៤ ពាន់លាន
ដុល្លារ។ ប៉ុន្ដែបើតាមការស្រាវជ្រាវកាលពីខែតុលានេះ លោក ការឡស ស្លីម នៅតែជាអ្នក
មានបំផុតក្នុងលោក ប៉ុន្ដែទ្រព្យរបស់គាត់គឺមានត្រឹមតែ ៦៣ពាន់លានដុល្លារប៉ុណ្ណោះ។
Los Angeles Times បានផ្សាយថា ក្នុងកំឡុងពេលនៃការកាន់កាប់អំណាច់ លោក Gadhafi បានស៊ីសំណូក និងយកប្រាក់វិនិយោគ ប្រាក់ជំនួយពីបរទេសធ្វើជាទ្រព្យផ្ទាល់ខ្លួនក្នុងពេល
ដែលប្រជាជនចំនួន ១/៣ កំពុងរស់នៅដោយភាពអត់ឃ្លាន បើទោះ លីប៊ី គឺជាប្រទេស
ផលិតប្រេងបានច្រើនជាងគេក្នុងទ្វិបអាហ្វ្រិក។
តាមការស៊ើបអង្កេតថ្មីៗនេះរបស់ អាមេរិក អ៊ឺរ៉ុប និងរដ្ឋាភិបាលបណ្ដោះអាសន្ដរបស់ លីប៊ី
បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ លោក Gadhafi បានផ្ទេរប្រាក់រាប់ពាន់លានដុល្លារចេញទៅ
បរទេស និងវិនិយោគខុសច្បាប់ជាសម្ងាត់នៅក្នុងបណ្ដាប្រទេសធំៗ នៅអាស៊ីអាគ្នេហ៍
និងមជ្ឈឹមបូព៌ា ។
ទ្រព្យស្ទើរតែទាំងអស់ខាងលើសុទ្ធតែស្ថិតក្រោមផ្លាករដ្ឋាភិបាល ដូចជា ធនាគារកណ្ដាល
របស់ លីប៊ី ក្រសួងវិនិយោគ លីប៊ី ធនាគារពាណិជ្ជកម្មក្រៅប្រទេស លីប៊ីក្រុមហ៊ុនជាតិប្រេង
កាត លីប៊ី និងក្រសួងវិនិយោគអាហ្វ្រិក លីប៊ី ។ល។ Gadhafi មិនបានឈរឈ្មោះក្នុងការគ្រប់
គ្រងព្រព្យទាំងនេះ ប៉ុន្ដែក្រុមគ្រួសារលោក Gadhafi អាចប្រើប្រាស់ទ្រព្យទាំងនោះតាមចិត្ត។
ការស៊ើបអង្កេតថ្មីនេះបានឱ្យដឹងថា ការវិនិយោគទៅកាន់ប្រទេសក្រៅរបស់ អតិតមេដឹកនាំ
លីប៊ី មានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយ។ ទ្រព្យសម្បត្តិស្ទើរតែទាំងអស់ដែលត្រូវ
បានគេរកឃើញនៅអាមេរិកគឺសុទ្ធសឹងតែទើបត្រូវបានធ្វើសកម្មភាពក្នុងកំឡុងពេល ៤ ទៅ
៥ឆ្នាំចុងក្រោយនេះ។ ទឹកប្រាក់ ២សែនលានដុល្លាររបស់ Gadhafi ដែលទើបត្រូវបានប្រកាស
ថ្មីៗនេះគឺច្រើនជាងទ្វេដងធៀបនឹងការប៉ាណស្មានរបស់ក្រុមប្រទេសនៅអ៊ឺរ៉ូប និងអាមេរិក។
កាលពីឆ្នាំទៅ រដ្ឋាភិបាលលោក អូបាម៉ា បានរកឃើញទឹកប្រាក់ ៣៧ពាន់លានដុល្លាររបស់
លីប៊ី ដែលលាក់ទុកក្រោមផ្លាកគណនីធនាគារ ប្រាក់វិនិយោគ ពេលនោះ អាមេរិកក៏បានបិទ
ខ្ទង់គណនីនេះ។ ក្រោយមកមិនយូរប៉ុន្មាន បារាំង អ៊ីតាលី អង់គ្លេស និង អាលឺម៉ង់ ក៏បាន
បិទ ៣០ ពាន់លានដុល្លារ។ ក្នុងខ្ទង់វិនិយោគនៅអ៊ឺរ៉ុប របស់ Gadhafi គឺមានភាគហ៊ុននៅក្នុង
ខ្លិបបាលទាត់ Juventus ធនាគារ UniCredit របស់ អ៊ីតាលី និងក្រុមហ៊ុន Pearson ដែលមាន
កាសែត Financial Times របស់អង់គ្លេស ផងដែរ។
ក្រៅពីទ្រព្យខាងលើ Gadhafi ក៏មានទឹកប្រាក់ប្រមាណជា ៣០ ពាន់លានដុល្លារដែលកំពុង
ត្រូវបានលាក់ទុកនៅទូទាំងពិភពលោក។ គេក៏ជឿថា Gadhafi ក៏មានទ្រព្យមួយចំនួនធំជា
ប្រភេទមាសនៅក្នុងប្រទេសទៀតផង។
នៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ក្រុមប្រទេសលោកខាងលិចមិនត្រឹមតែចំណាយកម្លាំងតាមដាន
ទឹកប្រាក់របស់ Gadhafi នោះទេ តែពួកគេក៏បានបញ្ចុះបញ្ចូលប្រទេសចិន ឥណ្ឌា និងរូស្ស៊ីជា
ដើមឱ្យជួយទប់ស្កាត់ទ្រព្យរបស់លោក Gadhafi តាមសំណើររបស់អង្គការសហប្រជាជាតិ។
ប្រទេសមួយចំនួននៅអាហ្វ្រិក មានការរារែកក្នុងការបិទគណនីធនាគាររបស់ Gadhafi ព្រោះអ្នកប្រខ្លះមានចិត្តស្មោះត្រង់ចំពោះ Gadhafi ប្រទេសខ្លះខ្លាចខូចខាតដល់សេដ្ឋកិច្ច
ប្រទេសខ្លួន។
ការស្រាវជ្រាវថ្មីបំផុតស្ដីពីទ្រព្យសម្បត្តិរបស់ Gadhafi ត្រូវបានគេប្រកាសឱ្យដឹងថា បើតាម
គោលការ រដ្ឋាភិបាលបណ្ដោះអាសន្ដរបស់ លីប៊ី នឹងបានទទួលទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹក
ដែលរបបចាស់បានបន្សល់ទុក បើទោះជាការផ្ទេរទ្រព្យសម្បត្តិនេះនឹងអាចជួបប្រទះការលំ
បាកដោយសារផ្លូវច្បាប់អន្ដរជាតិក៏ដោយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ therichest