CamNews

គ្រោះថ្នាក់ 

គ្រាន់តែយកស្រា១ដបសោះ ត្រូវមិត្តស្រីកាប់ជាច្រើនកាំបិត


USA៖ កាលពីម្សិលមិញនេះ មាននារីម្នាក់ឈ្មោះ Vanessa Robinson ត្រូវបានឃាត់ខ្លួនបន្ទាប់
ពីនាងបង្ករបួសលើមិត្តប្រុសរបស់នាងឈ្មោះ James Gallone ដោយកាប់ជាច្រើនកាំបិត  នៅ
ពេលដែលបុរសឈ្មោះ James នេះ យកស្រាបៀពីនាង Vanessa ចំនួន១ដបដែលនៅសល់។

រូបភាព៖ នាង Vanessa Robinson

រឿងហេតុនេះបានកើតឡើងនៅឯ Hempfield Township សហរដ្ឋអាមេរិក។ នាង Vanessa និង
មិត្តប្រុសរបស់នាង បានកុម៉ង់ស្រាបៀយកមកផឹកជាមួយគ្នា នៅ Appartment របស់នាង។ តែ
នៅពេលសល់ស្រាបៀ ១ដបចុងក្រោយ បុរសឈ្មោះ James បានយកស្រាបៀនេះ ហើយលានាង
Vanessa ចេញពី Appartment របស់នាង។ ប៉ុន្តែត្រូវនាង Vanessa ខឹងសម្បារយ៉ាងខ្លាំងហើយ
ក៏កាប់ James ជាច្រើនកាំបិតនៅលើ ដៃ ក ស្មា ខ្នង និងពោះ។

រឿងក្តីនេះតុលាការកំពុងធ្វើការស៊ើបអង្កេត ហើយលោក James កំពុងត្រូវបានព្យាបាលរបួសនៅ
មន្ទីរពេទ្យ៕

ដោយ៖ មិនា
ប្រភព៖ huff


Tags: criminal usa