CamNews

អឺរ៉ង់រៀបចំខ្លួនរួចជាស្រេចក្នុងការកំទេចមូលដ្ឋានទ័ព្ធ អាមេរិក និងអ៊ីស្រាអែល

អឺរ៉ង់៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អឺរ៉ង់ មន្ត្រីម្នាក់នៃក្រុមអ្នកបដិវត្តន៍ បានអះអាង
ថា  អឺរ៉ង់មានសមត្ថភាពគ្រប់គ្រាន់  ក្នុងការវាយកំទេចមូលដ្ឋានទ័ព្ធយោធាសហរដ្ឋអាមេរិក
និងប្រទេសអ៊ីស្រាអែល។

យោងតាមភ្នាក់ងារពត៌មានអឺរ៉ង់   បានដកស្រង់ពាក្យសំដី   របស់លោកឧត្តមសេនី Ami Ali
Hajizadeh នៃក្រុមអ្នកបដិវត្តន៍ ថា មូលដ្ឋានទ័ព្ធអាមេរិក និងអ៊ីស្រាអែល  គឺស្ថិតនៅក្នុងទិស
ដៅនៃការបាញ់កំាជ្រួចមីស៊ីលរបស់អឺរ៉ង់  ដែលអាចឱ្យអឺរ៉ង់ធ្វើការវាយប្រហារសងសឹកបាន
គ្រប់ពេល។

លោក Hajizadeh  បានបន្តថា  គ្រាប់មីស៊ីលរបស់អឺរ៉ង់ ឈ្មោះ Persian Gulf  អាចបាញ់បាន
ចំងាយ  ៣០០គីឡូម៉ែត្រ  ដែលអាចបាញ់កំទេចមូលដ្ឋានទ័ព្ធជើងទឹកអាមេរិក នៅក្នុងតំបន់
Bahrain ស្ថិតនៅលើកោះ ដែលចំងាយ ២០០គីឡូម៉ែត្រ ពីប្រទេសអឺរ៉ង់បានយ៉ាងងាយ៕

ដោយ៖ វណ្ណៈ
ប្រភព៖ 9newz


Tags: Iran Missile