CamNews

ទឹកជំនន់នៅប្រទេសថៃប៉ះពាល់ដល់កង្វះ Laptop


ក្នុងពេលដែលឧស្សាហកម្មគ្រឿងអេឡិចត្រូនិចបានងើបឡើងវិញបន្ទាប់ពីការរញ្ជួយដីដ៏
ធ្ងន់ធ្ងរនៅក្នុងប្រទេសជប៉ុននោះ នៅពេលនេះទឹកជំនន់នៅក្នុងប្រទេសថៃបានបង្កអោយ
មានផលប៉ះពាល់ដ៏ការផលិតនូវគ្រឿងអេឡិចត្រូនិចនេះជាថ្មីម្តងទៀតហើយ។
ប្រទេសថៃបានផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិចមួយចំនួនទៅកាន់រាប់រយក្រុមហ៊ុននៅ
ក្នុងប្រទេសជប៉ុនតែពេលនេះថៃបានផ្អាកដោយសារទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិ
សាស្រ្ត។ ផលិតផលដែលផលិតពីប្រទេសថៃរួមមាន Hard Drive, កាមេរ៉ា, Microchips
ជាដើម។ ការផ្អាកនេះអាចនឹងមានផលប៉ះពាល់ដ៏ឧបករណ៍អេឡិចមួយចំនួនដូចជា
Laptop ជាដើម។ ផលិតផល Hard Drive ដែលផលិតនៅក្នុងប្រទេសថៃ ផលិតដោយក្រុម
ហ៊ុន Western Digital, Toshiba, នឹងមួយចំនួនទៀតត្រូវបានលិចលង់ដោយទឹកជំនន់។
ទីផ្សារហ៊ុនរបស់ក្រុមហ៊ុន Western Digital ត្រូវបានគេរាយការណ៍ថាមានការធ្លាក់ចុះ៩
ភាគរយបន្ទាប់ពីរងគ្រោះទឹកជំនន់។
បើយើងក្រឡេកមកមើលផ្នែក កាមេរ៉ាវិញ ប្រទេសថៃត្រូវបានគេចាត់ទុកថាជាប្រទេស
ធំមួយដែលផលិត កាមេរ៉ា ដែលរួមមានក្រុមហ៊ុន Cannon, Nikon នឹង Sony៕

ដោយ វឌ្ឍនា

Tags: floodthailandlaptopcreateshortage