CamNews

ទូរស័ព្ទ 

Galaxy S 4 ទទួលការចាប់អារម្មណ៍ ជាង Galaxy S III ៤០ ភាគរយ

ចំពោះការចាប់អារម្មណ៍ ស្មាតហ្វូនថ្មីចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Samsung ត្រូវបានគេចាត់
ទុកថា ខ្ពស់ជាងម៉ូដែលមុនៗ។ យោងតាមក្រុមហ៊ុន ចែកចាយបន្ត នៅចក្រភពអង់គ្លេស Phones
4U  បានឲ្យដឹងថា ស្មាតហ្វូន Galaxy S 4 ទទួលបានការស្នើសុំ បញ្ជាទិញ ច្រើនជាងស្មាតហ្វូន
Galaxy S III បន្ទាប់ពីប្រកាសបង្ហាញខ្លួនជាលើកដំបូងកាលពី ឆ្នាំ ២០១២ រហូតដល់ ៤០ ភាគរយ។

របាយការណ៍ថ្មីៗ បានប៉ាន់ប្រមាណថា ស្មាតហ្វូនបញ្ចូល នូវបច្ចេកវិទ្យាកម្រិតខ្ពស់ មួយនេះ នឹង
អាចឃើញចំនួន លក់ឈានដល់ច្រើនជាង ១០លានគ្រឿង ក្នុងរយៈពេល១ខែដំបូង។ លោក 
Scott Hooton ប្រធានគ្រប់គ្រង ការចែកចាយទូរស័ព្ទ ក្រុមហ៊ុន  Phone 4U ជឿជាក់ថា “ ស្មាតហ្វូន
Galaxy S 4  មានឱកាសច្រើន ដើម្បីក្លាយជាស្មាតហ្វូន លក់ដាច់បំផុតប្រចាំឆ្នាំ ២០១៣ នេះ”។  

ប្រធានគ្រប់គ្រង់រូបនេះ បានបន្ថែមថា ស្មាតហ្វូនមួយនេះ មានបំពាក់បច្ចេកវិទ្យា ច្នៃប្រឌិត និងមុខ
ងារអស្ចារ្យ លើសការរំពឹងទុក របស់យើងទៅទៀត”។  ស្មាតហ្វូន  Galaxy S 4 ត្រូវបានគេកំណត់
ថ្ងៃចេញលក់នៅតាម ក្រុមហ៊ុនលក់រាយ នៅចុងខែមេសាខាង មុខនេះហើយ ៕  

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: galaxy s 4 smartphone samsung hightech