យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ សហរដ្ឋអាមេរិក 'Geological Survey'
កាលពីពេលថ្មីៗកន្លងទៅនេះថា ការបូមប្រេងចេញពីដែនសមុទ្រច្រើនហួសកំណត់ពេក
គឺនឹងអាចមាន វិបត្ដិមួយចំនួនដូចជា ខ្យល់ព្យុះ រលលកសមុទ្រ រញ្ជួយដី និងឧបទ្ទេវហេតុ
ផ្សេងៗ ដែលរួមមាន ការកំពប់ប្រេង ឆេះកប៉ាល់ និងការបំពុលជីវសាស្រ្ដចំរុះក្នុងទឹកផង
ដែរ។
ការបូមប្រេងដែលមានលក្ខណៈទ្រង់ទ្រាយធំ
ការឆេះកប៉ាល់ Deepwater Horizon នៅ Louisian កាលពីឆ្នាំ ២០១០
ទោះបីជាប្រទេសមហាអំណាចខាងប្រេង ដែលរួមមានប្រទេសអារ៉ាប់ផងនោះ បានចា្រន
ចោលនូវគំនិតថា បញ្ហាខាងលើ គឺមិនសុទតែកើតឡើងដោយសារការបូមឧស្ម័នប្រេងក៏
ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ ក៏ដូចជាក្រុមអ្នកឃ្លំាមើលបរិស្ថានពិភពលោក បានបង្ហាញ
នូវទស្សនាយ៉ាងច្បាស់ដែរថា ការបូមប្រេងនៅក្នុងជម្រៅទឹកមួយ ដែលជ្រៅពេក នោះគឺ
វាពិតណាស់ថា គ្រោះធម្មជាតិទាំងឡាយនឹងកើតមានឡើង។
ជាក់ស្ដែង យើងឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិបតិ្ដនៃគ្រោះមហន្ដរាយ ដែលកើត
ចេញអំពីការបូមប្រេងមានច្រើនណាស់ ដូចជាខ្យល់ព្យុះ tsynami នៅកោះ Sumatra និង
ជាពិសេស គឺការរំជួយដីនៅតំបន់អាស៊ី និងអឺរ៉ុបផងដែរ។
វិបត្ដិធំមួយទៀតគឺថា ការកំពប់ប្រេងក៏ដូចជាការឆេះកប៉ាល់ ដែលបណ្ដាលមកពីការបូម
ប្រេង គឺធ្វើអោយពពួកសត្វដែលរស់ក្នុងទឹករាប់លានក្បាលបានងាប់។ មនុស្ស រួមមាន
កម្មករ អ្នកបើកបរកប៉ាល់ ត្រូវបានលិចលង់ និងស្លាប់បាត់បង់ជីវិតរាប់សិបនាក់ជារៀង
រាល់ឆ្នាំ។
ជាលទ្ធផល ការបូមប្រេងនៅតែបង្កអោយមានបញ្ហាជាច្រើន ដែលអាចជះឥទ្ធិពលដល់
មនុស្សសត្វ និងផលប៉ះពាល់ផ្សែងៗទៀត ដល់ពិភពលោកទាំងមូល ដូច្នេះ ក្នុងនាមយើង
ជាប្រទេសដែលមានប្រភពរ៉ែប្រែងទាំងអស់ គួរតែគិតអោយបានល្អិតល្អន់ពីបញ្ហានេះ។
ដោយ៖ នារី
ប្រភព៖ lifeslittlemysteries