ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃបានកើនឡើងដល់៥២៧នាក់ហើយ
នឹង២នាក់ទៀតបាត់ខ្លួននេះបើតាមការចេញផ្សាយមួយរបស់នាយកដ្ឋានការពារគ្រោះមហន្ត
រាយរបស់ថៃនៅព្រឹកថ្ងៃអង្គារនេះ។
នៅក្នុងខេត្តអាយុធ្យាមានចំនួនអ្នកស្លាប់ចំនួន៩០នាក់ដែលជាចំនួនច្រើនបំផុតនៅក្នុង
ប្រទេសថៃ បន្ទាប់មកគឺខេត្ត ណាខន សាវ៉ាន់ (Nakhon Sawan) ដែលមានចំនួនអ្នកស្លាប់
៦២នាក់។
គិតត្រឹមថ្ងៃអង្គារនេះទឹកជំនន់នៅតែបន្តគ្របដណ្តប់លើខេត្តចំនួន២៤ក្នុងចំណោមខេត្តទាំង
៧៧នៅក្នុងប្រទេសថៃ ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណ ២.៩
លាននាក់៕
ដោយ
វឌ្ឍនា