CamNews

យល់ដឹង 

តើអាឡឺម៉ង់ គួរបន្ដរក្សាច្បាប់ សម្លាប់ខ្លួនដែរឬទេ?


អាឡឺម៉ង់៖ បន្ទាប់ពីការឡើងតវ៉ាដ៏ស្វិតស្វែង ទៅកាន់តុលាការអាឡ៉មង់ របស់លោក Ulrich
Koch ពីបទ ការអនុញ្ញាតអោយប្រពន្ធលោកចាក់ថ្នាំ សម្លាប់ខ្លួននៅប្រទេសស្វីស នាឆ្នាំ
២០០៥ មក តុលាការក្នុងតំបន់អឺរ៉ុប ក៏ចេញញ្ញត្តិមួយដើម្បី អោយមានការផ្លាស់ប្ដូរច្បាប់ ស្ដី
ពីសិទ្ធិសម្លាប់ខ្លួននៅអាឡឺម៉ង់ផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពត៌មាន BBC ចេញ
 ពីតំបន់អឺរ៉ុប។


តុលាការតំបន់អឺរ៉ុបបាននិយាយថា ប្រទេសអាឡឺម៉ង បើមិនទាន់ធ្វើការសម្រេចចិត្ដ ក្នុងការ
ផ្លាស់ប្ដូរច្បាប់អនុញ្ញាតអោយមនុស្សធ្វើអត្តឃាតទេនោះ គ៏គួរណាស់តែយករឿងក្ដីការស្លាប់
របស់ប្រពន្ធលោក​ Koch មកដោះស្រាយសិនដែរ។ ជាមួយគ្នានេះដែរ តុលាការអឺរ៉ុប Euro
pean Court Human Rights (ECHR) បានព្រមានដល់តុលាការ ប្រទេសអាឡឺម៉ង់ ដើម្បីអោយ
តុលាការនេះ បង់ប្រាក់ចំនួន ២,៥០០ អឺរ៉ូ ដែលស្មើនឹង ២,៤៦០ ដុល្លារទៅអោយ​លោក​ Koch
ដែរ។



តាលាការប្រទេសអាឡឺម៉ង់ ក៏បានតបវិញដែរថា ការធ្វើបែបណានោះ គឺវាអាស្រ័យទៅលើ
ច្បាប់កពូល នៃប្រទេសជាតិរបស់ខ្លួនជាអ្នកអនុម័ត្ត ដូចនេះ​ ការដោះស្រាយរឿងក្ដី របស់
លោក Koch គឹតុលាការនឹងធ្វើការដោះស្រាយនៅពេលក្រោយ។



បញ្ហាជម្រោងជម្រះរវាង តុលាការតំបន់អឺរ៉ុប និងតុលាការប្រទេសអាឡឺម៉ង់ យ៉ាងណានោះ
គឺមិនទាន់ដឹងនូវឡើយទេ។ សូមចាំដានដានពត៌មានលំអិតនៅពេលក្រោយទៀត៕


ដោយ៖ សារិន
ប្រភព៖ bbc

 

 


Tags: lifestye knowdement suicide Germany