មានអាយុ មិនទាន់បានពេញមួយឆ្នាំផង Google ដែលពេលនោះ មានឈ្មោះថា BackRub
ត្រូវបានអគ្គនាយក Larry Page ឃោសនាដាក់លក់ នៅលើបណ្ដាញអ៊ីនធឺរណែត ក្នុងតម្លៃ
១,៦លានដុល្លារអាមេរិក។
ប្រសិន Larry Page លក់ BackRub បានសម្រេច កាលពីឆ្នាំ ១៩៩៧ នោះ ប្រហែលជាមិន
មាន Google នៅថ្ងៃនេះនោះទេ
Google ត្រូវបានគេស្គាល់ថាជា “កំពូលអ្នកស្វែងរក” ជាក្រុមហ៊ុនមួយ ក្នុងចំណោមបណ្ដាក្រុម
ហ៊ុនដែលទទួលបានជោគជ័យបំផុតក្នុងវិស័យបច្ចេកវិទ្យា ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះ មានតម្លៃ
ឡើងដល់ ៣៥៨ ពាន់លានដុល្លារអេមេរិក។ ប៉ុន្ដែ ប្រវត្តិរបស់ Google កាលពីឆ្នាំ ១៩៩៧ (ពេល
នោះ មានឈ្មោះថា BackRub) បង្ហាញថា នៅពេលមានអាយុ ប្រហែលមួយឆ្នាំ ក្រុមហ៊ុននេះ
ត្រូវបានអគ្គនាយក និងជាសហស្ថានិក លោក Larry Page មានបំណងលក់ក្រុមហ៊ុននេះ ក្នុង
តម្លៃ ១,៦ លានដុល្លារ។
ផលិតផលពេញនិយម Google Map របស់ Google
ឆ្នាំ ១៩៩៦ Page បាននឹកក្នុងចិត្តស្ដីអំពី ការប្រមូលផ្ដុំព័ត៌មាន នៅលើអ៊ីនធឺរណែត ដែលពេល
នោះ គាត់នៅជានិស្សិតនៃសកលវិទ្យាល័យ Stanford អាមេរិក។ រួមជាមួយនឹង Sergey Brin
លោក Page បានធ្វើឱ្យក្ដីស្រមៃនោះ ក្លាយជាការពិត នោះគឺការបង្កើតឧបករណ៍ស្វែងរក Back
Rub។ មកដល់ឆ្នាំ ១៩៩៧ BackRub ក៏បានក្លាយជាផលិតផលពាណិជ្ជកម្ម ដែលត្រូវបានគេប្រើ
ប្រាស់យ៉ាងទូលំទូលាយ។
នៅខែមករា ឆ្នាំ ១៩៩៧ លោក Page ក៏បានឃោសនាលក់ BackRub នៅលើបណ្ដាញអ៊ីនធឺរ
ណែតដែលមានឈ្មោះថា Excite ក្នុងតម្លៃ ១,៦លានដុល្លារអាមេរិក។ នៅក្នុងលិខិតមួយ ផ្ញើទៅ
កាន់ Vinod Khosla ដែលជាអ្នកវិនិយោគសំខាន់របស់ Excite លោក Page ឱ្យដឹងថា BackRub
នឹងបង្កើនចំនួននៃការចូលទៅកាន់ទំព័រនេះ ឡើងដល់ ១០% និងអាចទទួលបានខ្ទង់ប្រាក់ ៤៧
លានដុល្លារ ពីការផ្សាយពាណិជ្ជកម្ម ក្នុងមួយឆ្នាំ។
កាលណោះ ប្រសិនលក់ BackRub បាន ១,៦លានដុល្លារ នោះ ពេលនេះ Larry Page ប្រហែលជា
មិនអាចក្លាយជាមហាសេដ្ឋីដូចបច្ចុប្បន្ន
លោក Larry Page ឱ្យដឹងថា ខ្លួនអាចធ្វើការនៅ Excite ក្នុងរយៈពេល ៧ខែ មុនពេលត្រឡប់មក
Stanford ។ ជាមួយនឹងប្រាក់បានមកពីការលក់ BackRub អគ្គនាយករូបនេះ នឹងទទួលបានសាច់
ប្រាក់ ៦០០.០០០ដុល្លារ ៧០០.០០០ ដុល្លារ ក្រោមរូបភាពមូលបត្រ ចំណែក ៣០០.០០០ ទៀត
នឹងផ្ញើទៅកាន់ Stanford ។ Page មិនបាននិយាយអ្វីដល់ចំណែករបស់ Brin នោះទេ។
ក៏ប៉ុន្ដែ Vinod Khosla តម្លៃត្រឹមតែ ៧៥០.០០០ ដុល្លារប៉ុណ្ណោះ ហើយក្រោយមក អគ្គនាយករបស់
George Bell របស់ Excite បាននិយាយជាមួយ Page ថា BackRub មានពិតជាមានប្រសិទ្ធភាព
ក្នុងការស្វែងរក នេះជាប្រការដែលអាចបណ្ដាលឱ្យអ្នកប្រើប្រាស់របស់ Excite ចាកចេញពីទំព័រ។
លោក George Bell យល់ថា ផលអាក្រក់នឹងនាំឱ្យផ្នែកផ្សាយពាណិជ្ជកម្មរបស់ Excite ត្រូវដើរ
ថយក្រោយ។ George Bell សម្រេចមិនទិញ BackRub ក្នុងតម្លៃខ្ពស់ ដូច្នេះ BackRub នៅតែជា
របស់ Larry Page និង Sergey Brin ។
ភូមិគ្រឹះមួយ របស់លោក Larry Page
Larry Page គឺជាអគ្គនាយកដំបូងរបស់ Google ប៉ុន្ដែ ក៏ធ្លាប់ត្រូវបានទម្លាក់ពីតំណែងនេះ យ៉ាង
នេះក្ដី ប៉ុន្មានឆ្នាំក្រោយមក Larry Page ក៏បានត្រឡប់មកដឹកនាំក្រុមហ៊ុន ហើយបានជួយឱ្យក្រុម
ហ៊ុននេះ រីកចម្រើនដូចសព្វថ្ងៃ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider