អ្នកគ្រប់គ្រងក្លឹប Liverpool បានមានប្រសាសន៍បញ្ជាក់ទៅកាន់ប្រិយមិត្តរបស់ក្លឹបទាំងអស់
ថាក្លឹបនឹងមិនធ្វើការផ្លាស់ប្តូរឈ្មោះ Anfield របស់កីឡាដ្ឋានរបស់ខ្លួនដូចក្រុម Newcastle
ឡើយដែលបានផ្លាស់ឈ្មោះកីឡាដ្ឋានរបស់ខ្លួនពី "St James Park" ទៅ "Sport Direct Arena"។
ក្លឹប Arsenal នឹង Manchester City ក៏ជាក្លឹបក្នុងចំណោមក្លឹបធំៗដែលបានផ្លាស់ប្តូរឈ្មោះកីឡា
ដ្ឋានរបស់ខ្លួនដែលការយល់ព្រមជាមួយនឹងអ្នកឧបត្ថម។
ប៉ុន្តែលោក Ian Ayre បានបញ្ជាក់ថា Liverpool នឹងមិនធ្វើការផ្លាស់ប្តូរឈ្មោះកីឡាដ្ឋានឡើយ
ដោយសារតែប្រវត្តិសាស្រ្ត នឹងប្រពៃណីនៃ Anfield។
លោកបានបន្ថែមថា "វាគឺជាឈ្មោះដែលបានចាក់បឬសក្នុងក្លឹបរយះពេលជាង១០០ឆ្នាំមក
ហើយខ្ញុំមិនដែលនឹងស្មាននោះទេអំពីការហៅឈ្មោះផ្សេងទៅលើកីឡាដ្ឋានដ៏ចំណាស់នេះ។"
ដោយ
វឌ្ឍនា