CamNews

កីឡាអន្តរជាតិ 

ទីបំផុត Floyd Mayweather ផ្ដួល​ប៉ាក់គឺអៅ ដោយពិន្ទុ

ព័ត៌មានកីឡា៖ ក្រោយពីបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ លទ្ធផលក៏បានបង្ហាញភ្លាមក្រោយ​ពីឆ្លងកាត់ការប្រកួត ១២ ទឹករវាង ប៉ាក់គឺអៅ នឹង Floyd ដែលជ័យជំនះត្រូវធ្លាក់ទៅលើ Floyd Mayweather ដោយ​ពិន្ទុ ។ 

ទិដ្ឋភាពប្រកួតគ្នារវាង ជើងខ្លាំងទាំងពីរ ពិតជាធ្វើឲ្យកក្រើកទួរទាំងសាកលលោក ក្រោយពីបានឃើញច្បាស់ការ​សង​កណ្ដាប់​ដៃគ្នាទៅវិញទៅ​មក រហូតអាចរក្សាបានលំនឹងនៃការប្រកួត ដល់ចប់ទាំង ១២​ទឹកក្រោមលទ្ធផលបង្ហាញ ប៉ាក់គីអៅ ចាញ់ដោយពិន្ទុ។ 

ទន្ទឹមនឹងជោគជ័យដ៏អស្ចារ្យនេះ Floyd បានមានប្រសាសន៍ស្រែកខ្លាំងប្រាប់ដល់ពិភពលោកថា គាត់នៅតែមាន​ជំនឿជឿជាក់ថា​គ្មាន​នរណាម្នាក់អាច​មក​បំបែកកំណត់ត្រាជោគជ័​យទាំង ៤៨ ប្រកួូតរបស់គាត់ឡើយ។ ហើយលទ្ធផល ដែល​បង្ហាញ​ឡើង​ទូទាំង​សាកលលោកនេះ និងធ្វើឲ្យមានភាពភ្លឺភ្នែក ថាគាត់នៅតែជាអ្នកខ្លាំង​ដដែល ។ 

Floyd Mayweather បានរក្សាលំនឹងដំណែងជាម្ចាស់ខ្សែក្រវ៉ាត់ជើងឯកពិភពលោក​ដដែល ក្រោយពីទើបតែផ្ដួល ​ប៉ាក់គីអៅ កាលពេលប៉ុន្មាននាទីមុននេះ ។ 

ដោយ៖ អឿ អ៊ុយ


Tags: boxing news Floyd Pacquiao