CamNews

គ្រោះថ្នាក់ 

ព្យុះភ្លៀងខ្លាំង ទៅជ្រកក្រោមដើមឈើ ដើមឈើដួលរលំ កិនស្លាប់ដដែល

 

អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មី
នេះថា មនុស្សស្រីម្នាក់ត្រូវបានដើមឈើ ដូលរលំកិនស្លាប់ ខណៈដែលខ្លួនបានទៅបោះ
តង់គេងនៅក្រោមដើមឈើ ដ៏ធំមួយ។


ប្រភពដដែលបានអោយដឹងថា ហេតុការណ៍ដ៏អាក្រក់មួយនេះ ត្រូវបានកើតឡើង ក្នុងតំបន់
Western Way នៃប្រទេសអស់គ្លេស ស្របពេលដែលនាង Michelle Conroy មានវ័យ ២១
ឆ្នាំ បាននាំប្រុសស្នេហ៍ និងមិត្ដភ័ក្រម្នាក់ទៀត ទៅបោះតង់គេងនៅក្រោមដើមឈើមួយ។ រំ
ពេជ្រនោះស្រាប់តែមានខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។ ដោយគិតថាមិនអី ពួកគេក៏នៅបន្ដ
គេងក្រោមដើមឈើនោះទៀត ប៉ុន្មានម៉ោងក្រោយមក ដើមឈើក៏រលំចុះមក ហើយបានកិន
នាង Conroy តែម្ដង។



នាង Michelle Conroy មុនពេលស្លាប់

ទោះបីជាយ៉ាងណាក៏ដោយ ក៏នាង Conroy ត្រូវបានស្លាប់ក្នុងមន្ទីរពេទ្យផងដែរ ស្របពេល
ដែលមិត្រប្រុសរបស់នាង និងមិត្រភ័ក្រម្នាក់ទៀតរងរបួសតិចតួច។ ពេលមេឃងងឹត កល់នឹង
ភ្លៀង ចូរអ្នកស្វែងរកកន្លែង ដែលសុវត្ថិភាព ដូចជាក្នុងផ្ទះ សាលារៀន ឬអាចជាវត្ដអារាមជា
ដើម៕

ដោយ៖ មឿន
ប្រភព៖ newsday


Tags: Unbelievable,  dangerous,  girl died by tree,  UK