CamNews

Thaksin ប្រកាសមិនទទួលផល​ប្រយោជន៍ពី​រាជក្រឹត្យ​លើក​លែង​ទោស

កាលពីថ្ងៃអាទិត្យ​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra (​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​) បាន
ចេញ​សេចក្តីថ្លែងការណ៍​មួយ ​បញ្ជាក់ថា​ដើម្បី​ជា​ការផ្សះផ្សារ​ជាតិ​លោក​នឹង​មិន​ទទួល​ផល
ប្រយោជន៍​ណាមួយ​ចេញពី​រាជ​ក្រិត​លើកលែងទោស​ដែល​រដ្ឋាភិបាល​បាន​ស្នើឡើង​កាល
ពី​ពេល​ថ្មីៗ​នេះ​ទេ​។​
​ក្នុងសេចក្តីថ្លែងការនេះ Thaksin ​បាន​និយាយថា​លោក​ផ្តោត​លើ​ការ​ជន់​លិចនៅ​ថៃ​និង​ចង់
​អោយ​ប្រជាជន​ថៃ​ឆ្លងកាត់​វិបត្តិ​ទឹកជំនន់​នេះ​​ "​ដើម្បី​នាំ​ប្រទេស​ចេញពី​វិបត្តិ​ត្រូវមាន​ឯកភាព​
និង​ការផ្សះផ្សារ​ក្នុងចំណោម​ប្រជាជន​ថៃ​។ ​ខ្ញុំ​គាំទ្រ​គ្រប់​វិធានការ​ដែល​នាំ​ដល់​ការផ្សះផ្សារ
​ជាតិ​។​" Thaksin បាននិយាយថា គាត់​មិន​ចង់​ឃើញ​ការប៉ុនប៉ង​ណាមួយ​ដែល​អាច​បំផ្លាញ
​បរិយាកាស​ផ្សះផ្សារ​ ហើយគាត់​ត្រៀម​លះបង់​សុភមង្គល​ផ្ទាល់​ខ្លួន​ទោះជា​ គាត់​មិន​បាន
​ទទួល​យុត្តិធម៌​អស់​៥​ឆ្នាំ​មកហើយ​ក្តី​។
​​ទីបញ្ចប់ អតីត​មេដឹកនាំ​ថៃ​រូបនេះ​បាន​និយាយថា​លោក​មាន​ជំនឿ​ថា​សំណើ​លើកលែង​
ទោស​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​មិនមែន​ដើម្បី​ប្រយោជន៍​របស់​លោក​ឬ​ជួយ​បុគ្គល​ណា​ម្នាក់
​ដោយ​ឡែក​ដូច​ការចោទប្រកាន់​នោះ​ទេ​។
សេចក្តីថ្លែងការណ៍​ដែល​សរសេរ​ដោយ​ដៃ​ត្រូវ​បាន​ចេញ​នៅ​ក្រុង​ឌុយ​បៃ​និង​ត្រូវបាន​ចែក
ចាយ​ដល់​អ្នកសារព័ត៌មាន​កា​លពី​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​។

ប្រភព៖ AP

Tags: thailandthaksindecreegrant amnesty