CamNews

កីឡាអន្តរជាតិ 

ក្រលេកមើល ឯកសណ្ឋានថ្មីរបស់ Bayern Munich ខុសពីរដូវកាលមុនដាច់

ជាមួយនិង ការប្រកួតបាល់ទាត់ ក្របខណ្ឌធំៗជាច្រើន បានមកដល់ទី បញ្ចប់នោះ ក្រុមជាច្រើន បានត្រៀមរៀបចំ បង្ហាញនូវ ឯកសណ្ឋានថ្មី របស់ខ្លួន ជាបណ្តើរៗហើយ ដោយក្នុងនោះក៏មាន Bayern Munich ផងដែរ ។



កីឡាករ Muller និង Kroos ដែលជាមុខព្រួញរបស់ Manchester United នោះត្រូវបាន Bayern Munich យកមកថត ផ្សព្វផ្សាយ ពាណិជ្ជកម្ម ឯកសណ្ឋានថ្មី របស់ខ្លួន ។ ឯកសណ្ឋានថ្មី របស់ Bayern Munich ត្រូវបានគេ ចាប់អារម្មណ៍ថា មានរូបរាង ស្រដៀងទៅនិង អាវរបស់ Barcelona ដោយមានឆ្នូត ត្រង់ ២ ពណ៌ដូចគ្នា តែត្រង់ថា Bayern ប្រើពណ៌ក្រហម និងខៀវ វិញ ។ ចំណែក Logo ពីមុខវិញ គឺនៅតែមាន ក្រុមហ៊ុន T Mobile ជាអ្នកឧបត្ថម្ភធំ ដដែល ។ ក្រៅពីនោះក៏មាន Logo Addidas នៅខាងស្តាំ ហើយនិង Logo ក្រុមនៅខាងឆ្វេង ។



ក្រៅពីព័ត៌មាន ឯកសណ្ឋាននេះ វាក៏បានទាក់ទង ទៅនិងអនាគតរបស់ Muller និង Kroos ផង ដែរថាបើក្រុម Bayern Munich យកកីឡាករ ២ នាក់នេះ ទៅផ្សាយពាណិជ្ជកម្ម បែបនេះ តើវា អាចបញ្ជាក់ បានថាពួកគេ ទាំង ២ នឹងមិនផ្ទេរទៅ Manchester United ឬក៏យ៉ាងណា? 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail


Tags: football bayern munich star muller kroos