អ្នកតំណាងរាស្ដ្រស្រី Marion Marechal Le Pen ចៅស្រីរបស់ស្ថាបនិកនៃគណបក្ស Front
National Party បានក្លាយជាអ្នកតំណាសរាស្ដ្រក្មេងបំផុតក្នុងប្រវត្តិសាស្ដ្ររបស់បារាំង ខណៈ
ដែលនាងមានអាយុ ២២ឆ្នាំ និងនៅជានិសិត្សនៃសាលាច្បាប់។
Marion Marechal Le Pen កើតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨៩ នៅក្នុងតំបន់ជាយក្រុង Paris។
នាងគឺអ្នកជំនាន់ទីបីក្នុងត្រកូល Le Pen ដែលកាន់កាប់តំណែងសំខាន់ក្នុងបក្ស Front National
Party។ លោកតូខាងឪពុករបស់នាង គឺ លោក Jean-Marie Le Pen ស្ថាបនិករបស់បក្ស Front
National ដែលតែងប្រឆាំងនឹងជនអន្ដោប្រវេសន៍ និង EU។ Marion ក៏ជាចៅស្រីរបស់លោក
ស្រី Marine Le Pen (កូនស្រីរបស់លោក Jean-Marie) អ្នកដឹកនាំគណបក្ស Front National ។
Marion Marechal Le Pen បានឈ្នះឆ្នោតក្នុងជុំដំបូងនៅ Carpentras ភាគអាគ្នេហ៍ប្រទេសនៃ
បារាំង និងបានក្លាយជាអ្នកតំណាងរាស្ដ្រក្មេងបំផុតរបស់ប្រទេសនេះ។ Marion Marechal Le
Pen ត្រូវបានគេមើលឃើញថា មានសមត្ថភាពក្នុងការបន្ដកិច្ចការជាអ្នកតំណាងរាស្ដ្រនៃត្រកូល
Le Pen។
Marion Marechal Le Pen ចាប់ផ្ដើមចូលរួមធ្វើកិច្ចការក្នុងបក្សដែលលោកតារបស់នាងបាន
បង្កើតឡើង ចាប់តាំងពីនាងមានអាយុ ១៧ឆ្នាំ និងធ្លាប់បានចូលរួមក្នុងការបោះឆ្នោតនៅមូល
ដ្ឋានផងដែរ។
គ្រួសារត្រកូល Le Pen មានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះជ័យជំនះនេះ របស់ Marion
Marechal Le Pen ។
Marion ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅ Carpentras
Marion ជាមួយនឹងលោកតាខាងឪពុក ដែលជាស្ថាបនិករបស់បក្ស Front National
Marion កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន
Marion ចាប់ដៃជាមួយអ្នកបោះឆ្នោត នៅក្នុងបន្ទប់បោះឆ្នោត
Marion កំពុងសំណេះសំណាលជាមួយអ្នកលក់
Marion អ្នកតំណាងរាស្ដ្រវ័យក្មេងបំផុតរបស់បារាំង
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing