CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ផ្អាកបាញ់មីស៊ីលបណ្តោះអាសន្ន ព្រោះមានកំហុសលើ Windows 8 និងប្រកាសសង្រ្គាមជាមួយ Microsoft?

តាមប្រភពពីគេហទំព័រ NewYorker កាលពីម្សិលមិញ ទីភ្នាក់ងារគមនាគមន៍របស់កូរ៉េខាងជើង
(KCNA) បានឲ្យដឹងថា ផែនការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសនេះ ត្រូវបានផ្អាកជាបណ្ណោះ
អាសន្ន ព្រោះតែមានបញ្ហាជាមួយ Windows 8។ តាមបណ្តាអ្នកវិភាគជាច្រើនបានឲ្យដឹងថា កម្មវិធី
បញ្ជាមីស៊ីលរបស់កូរ៉េខាងជើង ទើបតែអាប់ហ្គ្រេត (Upgrade) ឡើង Windows 8 កាលពីឆ្នាំមុន
ដែលមុននេះ គេបានប្រើ Windows 95 ។

KCNA មិនបានឲ្យដឹងពីពេលវេលានៃការសាកល្បងបាញ់មីស៊ីលក្រោយៗទៀត ពេលណានោះទេ
ដោយគ្រាន់តែនិយាយថា "កំពុងតែធ្វើការជាមួយ ផ្នែក Support បច្ចេកទេសរបស់ Windows 8 ដើម្បី
ដោះស្រាយបញ្ហានេះ"។ តាមប្រភពព័ត៌មានដ៏ស្និទ្ធស្នាលជាមួយរដ្ឋាភិបាលប្រទេសនេះ បានឲ្យដឹង
ថាអ្នកដឹកនាំ លោក Kim Jong-un ប្រធានាធិបតីប្រទេសកូរ៉េខាងជើង មានការខឹងសម្បារយ៉ាងខ្លាំង
នឹងបញ្ហា ដែលកើតមានជាមួយ Windows 8 នេះ ហើយកំពុងតែពិចារណាទៅលើគំនិតពីរបី ដែល
ក្នុងនោះមានទាំងការ ប្រកាសសង្គ្រាមជាមួយ Microsoft ទៀតផង៕


ដោយ៖ សិលា
ប្រភព៖ TTE


Tags: North Korea pause missile test Windows 8 Microsoft international news social