CamNews

ថៃប្រកាសអាសន្នពីទឹកជំនន់នៅភូមិភាគខាងត្បូង

ភូមិភាគខាងត្បូងរបស់ប្រទេសថៃនៅថ្ងៃព្រហស្បត្តិ៍នេះត្រូវបានប្រកាសអាសន្នអំពីភ្លៀង
ធ្លាក់ដ៏ខ្លាំងនឹងទឹកជំនន់នៅពេលដែលផ្នែកមួយចំនួននៃប្រទេសនេះត្រូវបានធូរស្រាលពី
ទឹកជំនន់ដ៏អាក្រក់ក្នុងរយះពេល៦០ឆ្នាំនេះ។
ស្ថានីយឧតុនិយមភាគខាងត្បូងប្រទេសដែលស្ថិតនៅក្នុងខេត្ត Songkhla នៅថ្ងៃព្រហស្បត្តិ៍
បានប្រកាសប្រាប់ទៅកាន់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនានាក្នុងភាគខាងត្បូងអោយ
មានការប្រុងប្រយត្ន័នឹងរៀបចំខ្លួនចំពោះភ្លៀងធ្លាក់ដ៏ខ្លាំងនេះដែលអាចបង្កអោយកើតមាន
ជាទឹកជំនន់បានចាប់ពីថ្ងៃព្រហស្បត្តិ៍នេះដល់សៅរ៍ថ្ងៃទី២៦ ខែវិច្ឆការ ឆ្នាំ២០១១។
ប្រជាពលរដ្ឋដែលរស់នៅភាគខាងត្បូងចំនួន៧ខេត្តដែលរួមមាន ខេត្ត Surat Thani, Nakhon

Si Thammarat, Phatthalung, Songkhla, Pattani, Yala នឹង Narathiwat
វាក៏អាចបង្កអោយមានខ្យល់បក់ខ្លាំងផងដែរដែលមានទឹករលកកំពស់ប្រមាណពី ២ទៅ៣
មែត្រ នៅក្នុងឈូងសមុទ្រថៃ៕

ដោយ វឌ្ឍនា
Xinhua

Tags: floodthailandsouthern