ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ផ្ទាំងទឹកកកដ៏ធំ នៅក្នុងសមុទ្រ Arctic នឹងរលាយនៅ
ក្នុងរដូវក្តៅឆ្នាំនេះ។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិដ្ឋន័យព្រិល និងទឹកកក បានអៈអាងថា ទំហំផ្ទាំងទឹកកកដ៏ធំ
មហាសាលនៅសមុទ្រ Arctic ប្រមាណជា ១,៥៨លានម៉ាយការ៉េ នឹងរលាយក្នុងរយៈពេល
ប៉ុន្មានសប្តាហ៍ខាងមុខទៀត នេះគឺបណ្តាលមកពីការផ្លាស់ប្តូរកាសធាតុមិនទៀងទាត់នៅ
លើពិភពលោកក្នុងពេលបច្ចុប្បន្ន ដែលធ្វើឱ្យកំដៅផែនដីកើនឡើងជាបន្តបន្ទាប់។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទី ១ ទេ ដែលផ្ទាំងទឹកកយក្សនេះ បានរលាយកាន់
តែតូចទៅៗ ហើយកាលពីឆ្នាំ ២០០៧ ផ្ទាំងទឹកកកនេះក៏បានរលាយម្តងដែរ នៅក្នុងទំហំ
ប្រមាណជា ១,៦១លានម៉ាយការ៉េ៕
ដោយ៖ វណ្ណៈ
ប្រភព៖ dailymail