អេស្បាញ៖ មានភ្លើងឆេះព្រៃមួយយ៉ាងខ្លាំង បានកើតឡើង នៅតំបន់ភាគខាងជើងខេត្ត
Girona ប្រទេសអេស្បាញ ជាប់ព្រំប្រទល់ប្រទេសបារាំង កាលពីថ្ងៃទី ២៣ ខែកក្កដា
ឆ្នាំ ២០១២។
យោងតាមអាជ្ញាធរនៅកន្លែងកើតហេតុ បានឱ្យដឹងថា ភ្លើងឆេះព្រៃបានឆេះនៅក្នុងតំបន់
ព្រៃឈើធំៗ ២កន្លែង ដែលនៅជាប់ព្រំប្រទល់ប្រទេសអេស្បាញ និងប្រទេសបារាំង បាន
សម្លាប់ជីវិតមនុស្ស ៤នាក់ និងបានដុតបំផ្លាញព្រៃឈើចំនួន ១៣,០០០ហិកតា។
ក្រុមអាជ្ញាធរ បានបន្តទៀតថា មានក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើន ទាំងនៅលើដី និងនៅ
លើអាកាស កំពុងតែបន្តពន្លត់ភ្លើងយ៉ាងមមាញឹក ដើម្បីទប់ស្កាត់កុំឱ្យភ្លើងឆាបឆេះរាល
ដាលបន្ត ទៅកាន់តំបន់ផ្សេងទៀត៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily