CamNews

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃកើនឡើង ដល់៦២១នាក់ហើយ

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ក្នុងប្រទេសថៃបានកើនឡើងដល់៦២១នាក់ហើយ
នឹង៣នាក់ទៀតបាត់ខ្លួនក្នុងរយះពេលនៃគ្រោះទឹកជំនន់៤ខែនេះ។
មនុស្ស៦នាក់ទៀតត្រូវបានគេរាយការណ៍ថាស្លាប់នៅថ្ងៃចន្ទ៍នេះដែលជាប្រជាជនរស់នៅ
ក្នុងខេត្ត Phitsanulok នឹង Nakhon Pathom។
ខេត្តអាយុធ្យា ដែលជាទីក្រុងចំណាស់របស់ថៃគឺជាខេត្តដែលមានចំនួនអ្នកស្លាប់ច្រើនជាង
គេដែលមានចំនួន ១១០នាក់ បន្ទាប់មកគឺខេត្ត Nakhon Sawan ដែលមានចំនួនអ្នកស្លាប់៧២
នាក់។
រហូតមកដល់ថ្ងៃចន្ទ័នេះ ទឹកជំនន់នៅតែបន្តគ្របដណ្តប់មកលើខេត្តចំនួន១៥ក្នុងចំណោម
ខេត្តទាំង៧៧ ដែលកំពុងបន្តប៉ះពាល់ដល់ប្រជាជនចំនួន ៤.៩លាននាក់។
ទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនថៃសរុបចំនួន ១៣.៤លាននាក់ ក្នុងខេត្តចំនួន៦៤
ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា៕

ដោយ វឌ្ឍនា
Xinhua

Tags: floodthailand