CamNews

ប្លែកៗ 

វៀតណាម៖ ចំណាស់ ៨៥ ឆ្នាំមានសក់ប្រវែង ៤ ម៉ែត្រទំងន់ជាង ២ គីឡូ

Nguyen Van Chien អាយុ ៨៥ ឆ្នាំជាគ្រូតាប្រចាំឃុំ Dong Hao ស្រុក Chau Thanh ខែត្រ Tien Giang
ប្រទេសវៀតណាម ជាមនុស្សចាស់ជាគេនៅក្នុងឃុំហើយមានសក់កណ្ដាញ់ដែលមានប្រវែងជាង
៤ ម៉ែត្រនិងទំងន់ជាង ២ គីឡូក្រាម។

លោកតាបានប្រាប់ថាសក់របស់គាត់នេះគឺមិនបានកាត់មករយៈពេល ៧០ ឆ្នាំមកហើយ។ ហើយគាត់
នៅតែអាចរក្សាវាបានយ៉ាងល្អស្របជាមួយនឹងសុខភាពដ៏ល្អរបស់គាត់។ លោកតាទោះបីជាគាត់មាន
អាយុ ៨៥ ឆ្នាំហើយក្ដីក៏គាត់នៅតែមានសុខភាពមាំមួនអាចធ្វើការងារបានយ៉ាងស្រួល។ ដោយគាត់
បានប្រាប់ថា ជាង ៤០ ឆ្នាំមកនេះគាត់មិនដែលបានញុំារបស់ទិញពីផ្សារនោះទេ រាល់ចំណីអាហារ
ដែលគាត់ហូបជាប្រចាំថ្ងៃគឺជាដំណាំដែលគ្រូសារក៏ដូចជាកូនចៅគាត់ដាំនៅក្នុងចំការ។

ដោយ៖ នីតា
ប្រភពពី៖ k14 


Tags: Vietnam