ដោយគ្រាន់តែប្រើ ខ្សែជ័រប៉ុន្មានសរសៃ ឬជណ្ដើរធ្វើអំពីខ្សែជួរ ដែលមិនគួរឱ្យទុកចិត្ត ក្រុមអ្នក
ប្រមាញ់សំបុកឃ្មុំអាជីព នៅតំបន់ភ្នំថ្ម ហិមពាន្ដ (ហិមាល័យ/ Himalaya) ក្នុងប្រទេស Nepal នាំ
គ្នាផ្សងជីវិត ឡើងទៅកាន់កម្ពស់ ១២០ម៉ែត្រ ដើម្បីសំបុកឃ្មុំ។
នៅប្រទេស Nepal “ប្រមាញ់ទឹកឃ្មុំ” គឺជាមុខរបរចិញ្ចឹមជីវិតមួយដែលមានតាំងតែពី ១៣ពាន់ឆ្នាំ
មុនគ្រិស្ដសករាជ ហើយមកដល់ពេលបច្ចុប្បន្ន វាបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌
របស់ Nepal ។ មានឯកសារបុរាណជាច្រើន បានកត់ត្រានូវផែនទី និងសមត្ថភាពរបស់ជនជាតិ
Nepal ក្នុងមុខរបរយកទឹកឃ្មុំ។
បច្ចុប្បន្ន ដូចទៅនឹងមុខរបរសិប្បកម្ម និងកសិកម្មដទៃរបស់បណ្ដាប្រទេសក្នុងពិភពលោក មុខរបរ
ដ៏គ្រោះថ្នាក់នេះ នៅ Nepal ក៏ត្រូវបានប្រជាជននៅទីប្រជុំជន បោះបង់ចោល ប៉ុន្ដែ នៅក្នុងតំបន់
ក្បែរព្រៃភ្នំជាច្រើន ប្រជាជន ក៏នៅតែរក្សាមុខរបរនេះ។
Apis Laboriosa គឺជាឃ្មុំ ប្រភេទធំបំផុតក្នុងពិភពលោក ពិសេស គឺវាមាននៅប្រទេស Nepal តែ
ប៉ុណ្ណោះ។ ឃ្មុំប្រភេទនេះ ធ្វើសំបុកនៅលើចង្កេះភ្នំថ្ម ខ្ពស់ៗ របស់ជួរភ្នំហិមពាន្ដ (Himalaya) ។
ដូច្នេះ ដើម្បីអាចយកបានឃ្មុំប្រភេទនេះបាន ក្រុមអ្នកប្រមាញ់ ត្រូវផ្សងគ្រោះថ្នាក់ដល់ជីវិត យោល
ខ្លួន នៅលើខ្សែពួរជ័រ ពីកំពូលភ្នំ ចុះមកក្រោម។
ជាទូទៅ ក្នុងមួយឆ្នាំ គឺមានរដូវប្រមូលផលឃ្មុំ ចំនួន ២លើក ក្នុង ១លើកៗ មានរយៈពេល ៣
សប្ដាហ៍ ដោយលើកទី ១ ត្រូវបានធ្វើឡើងក្នុងរដូវផ្ការីក និងលើកទី ២ ក្នុងរដូវរំហើយ។ ប្រជា
ជននៅទីនេះ បានឱ្យដឹងថា មុននេះ ឃ្មុំសម្បូរខ្លាំងណាស់ មានពេលខ្លះ ប្រជាជនមួយចំនួន បាន
ក្លាយជាអ្នកមាន បន្ទាប់ពីរកបានឃ្មុំ ៦០០ សំបុក ប៉ុន្ដែបច្ចុប្បន្ន ការស្វែងរកឃ្មុំ គឺកាន់តែជួបការ
លំបាក ដោយសារព្រៃជាច្រើនតំបន់ ត្រូវគេកាប់បំផ្លាញ។ បច្ចុប្បន្ន អ្នកប្រមាញ់ឃ្មុំម្នាក់ យ៉ាង
ច្រើន រកបានត្រឹមតែ ៨០សំបុកប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
នៅពេលរដូវប្រមូលផលមកដល់ អ្នកប្រមាញ់ឃ្មុំ នឹងប្រមូលផ្ដុំគ្នាជាក្រុមមួយ ហើយធ្វើដំណើរ
ទៅកាន់ភ្នំហិមពាន្ដ។ ជនជាតិ Nepal មួយចំនួនដែលជាអ្នកមានជំនាញខាងយកឃ្មុំ ប្រាប់ឱ្យដឹង
ថា ការយកឃ្មុំបានមួយសំបុក គឺត្រូវការពេល ពី ២ ទៅ ៣ម៉ោង ប៉ុន្ដែ វាក៏អាស្រ័យទៅលើតំបន់
ស្ថានភាពភូមិសាស្ដ្រ និងទំហំរបស់សំបុកឃ្មុំ។
មុនពេលចាប់ផ្ដើមការឡើងយកឃ្មុំ ក្រុមអ្នកប្រមាញ់ នឹងធ្វើពិធីបួងសួងតាមជំនឿបុរាណ ដើម្បី
អរគុណដល់មេឃដី និងធម្មជាតិទាំងឡាយដែលបានបង្កើតរុក្ខជាតិ និងពលិកម្មរបស់ប្រភេទរុក្ខ
ជាតិនានា ដើម្បីបានទឹកឃ្មុំដ៏ផ្អែម។
ក្រោយមក ពួកគេនឹងដុតភ្លើង ចែកគ្នាជាក្រុមតូចៗ និងធ្វើការរុករកឃ្មុំ។ ក្រុមនិមួយៗ តែងមានគ្នា
២នាក់ ដោយម្នាក់នៅខាងលើ មានតួនាទីជាជំនួយការ ហើយម្នាក់ទៀត ត្រូវចុះទៅខាងក្រោម
ចង្កេះភ្នំ ដោយប្រើខ្សែ ដើម្បីយកសំបុកឃ្មុំ។
បើទោះជាបានដុតភ្លើង បង្ហុយផ្សែង ដើម្បីដេញឃ្មុំ ប៉ុន្ដែអ្នកយកឃ្មុំជាច្រើន នៅតែត្រូវឃ្មុំទិច
ហើមមុខមាត់ អ្នកខ្លះក៏ត្រូវខ្វះភ្នែក។ នៅពេលត្រូវរងគ្រោះបែបនេះ ពួកគេបែរជាយល់ថា ដោយ
សារមិនបានសែនព្រេន និងសុំម្ចាស់ទឹក ម្ចាស់ដី ឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវតាមវិធីទៅវិញ ។
បណ្ដារូបភាពដ៏អស្ចារ្យនេះ មួយចំនួន ជាស្នាដៃរបស់ជាងថតរូប Éric Tourneret ក្រៅពីនេះ ក៏មាន
ស្នាដៃរបស់ Eric Valli ដែលជាអ្នកនិពន្ធ និងជាជាងថតរូប ជនជាតិបារាំង ដែលបានធ្វើឡើងកាល
ពីឆ្នាំ ១៩៨៧។ កម្រងរូបថតនេះ ក្រោយមក ក៏បានទទួលពានរង្វាន់សារព័ត៌មានពិភពលោក៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធី ៩យ៉ាង ដើម្បីក្លាយជា អ្នកមាន
ផលិតអាវសម្រាប់មាន់ ក៏ជាវិធីរកប្រាក់ ប្រកបដោយភាព ច្នៃប្រឌិត
សេវាកម្មបុណ្យសពនៅចិន ៖ វិស័យដែលរកប្រាក់បាន ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CB