CamNews

តារា 

នាង Taylor Swift តាម Harry Style ទៅគ្រប់កន្លែង ស្អិតជាងស្អីទៅទៀត

ក្រុម One Direction កាលពីថ្មីៗនេះបានចេញសម្ដែង Concert មួយឆាកនៅអង់គ្លេស ហើយអ្វីដែល
គួរអោយចាប់អារម្មណ៍នោះគឺគេសង្កេតឃើញនាង Taylor Swift នៅឈរចាំក្រោយឆាក។ វាប្រាកដ
ជាមិនមានអ្វីប្លែកនោះទេដែលនាង Taylor Swift ឈរចាំនៅខាងក្រោយឆាកនោះ គឺប្រាកដជាមក
ចាំមិត្តប្រុសរបស់ខ្លួនគឺ Harry Style ដែលជាសមាជិកក្រុម One Direction ហើយ។

មិនត្រឹមតែប៉ុណ្ណោះក្រោយពេលដែលចប់ការប្រគុំតន្រ្តីគេសង្កេតឃើញ Harry ប្រញ៉ាប់ប្រញ៉ាលក្នុង
ការចេញទៅ New York វិញទៀតផងដោយមានយន្តហោះផ្ទាល់ខ្លួន ខណៈដែលសមាជិកក្រុមដទៃ
កំពុងតែស្វាគមន៍ប្រិយមិត្ត។

មានប្រិយមិត្តជាច្រើនបានជជែកវែកញ៉ែកគ្នាលើប្រព័ន្ធ Internet ថានាង Taylor Swift កំពុងតែឈាន
ទៅដូចនាង Yoko Ono ហើយដែលនាងគឺជាប្រពន្ធរបស់ John Lennon សមាជិកក្រុម The Beatles
ដែលនាងបានធ្វើអោយក្រុម The Beatles ដ៏ល្បីល្បាត្រូវរំសាយដោយសារតែ John Lennon ឈប់
ខ្វាយខ្វល់ពីក្រុមចម្រៀង The Beatles។ ចំពោះរឿង Taylor Swift យើងចាំមើលទាំងអស់គ្នាថាតើវា
នឹងទៅជាយ៉ាងណា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: taylor swift harry style one direction love