CamNews

ព័ត៌មានអន្តរជាតិ 

បណ្តាមេដឹកនាំ ការតវ៉ា ប្រឆាំង រដ្ឋាភិបាល ប្រទេស ថៃ​ រងការចោទប្រកាន់ និង ចាប់ឃាត់ខ្លួន ពីបទ បះបោរ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស សឹង្ហបុរី Channelnewsasia   ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ បន្តិចអោយ ដឹងថា មេដឹកនាំ ការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល ប្រទេសថៃ លោក Suthep Thaugsuban ក៏ដូច ជាបណ្តាមេដឹកនាំ ៤ រូបទៀត ដែលបានដឹកនាំ ចលនាប្រឆាំង ទៅនឹងរដ្ឋាភិបា លដូចគ្នានេះ មកពី គណៈកម្មាធិការ កំណែទម្រង់   ប្រជាធិបតេយ្យ  របស់  ប្រជាជន (PDRC) កាលពីថ្ងៃច័ន្ទ​ ម្សិលមិញ បានរងនូវការចោទប្រកាន់ ពីបទ បះបោរ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីកាសែតក្នុងស្រុក ប្រទេស  ថៃ បាងកកប៉ុស្តិ៍ អះអាងអោយ ដឹងថា បណ្តាមេដឹកនាំ ៥ រូប ត្រូវបានគេដោះលេង   ក្រោយពីមានការឃុំឃាំង ដោយកម្លាំងយោធា ធ្វើរដ្ឋប្រហារ ខណៈក្រោយមក មានការនាំខ្លួន យកទៅការិយាល័យ របស់អគ្គមេធាវី នៅព្រឹកថ្ងៃចន្ទ ដើម្បីប្រឈមមុខ នឹងការចោទប្រកាន់ ការបះបោរ ។

គួររំឮកថា បណ្តាមេដឹកនាំ ការតវ៉ា ទាំងអស់នេះត្រូវបានកងកម្លាំងយោធាធ្វើការចាប់ឃាត់ខ្លួនកាល ពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ខណៈមានការធ្វើរដ្ឋប្រហារ យោធា ពីសំណាក់ ប្រមុខយោធាប្រទេស ថៃ លោក Prayut Chan-O-Cha ។

សេចក្តីរាយការណ៍ បញ្ជាក់បន្តអោយដឹងថា PDRC បានធ្វើការតវ៉ា   ប្រឆាំងទៅនឹងរដ្ឋាភិបាល អស់ រយៈកាលជាច្រើនខែ ដោយនៅក្នុងនោះ តម្រូវអោយ មានការចុះចេញពីតំណែងនិងធ្វើកំណែទម្រង់ សាជាថ្មី ស្របពេលដែលក្រុមបះបោរ ទាំងនេះ បានចោទប្រកាន់ រដ្ឋាភិបាល ចាំផ្ទះ របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ថាបានប្រព្រឹត្តិអំពើពុករលួយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM