កាលពី ពីរបីថ្ងៃមុន Samsung បានធ្វើការចុះឈ្មោះយកប័ណ្ណប៉ាតង់ ស្តីពីការរចនាម៉ូតមួយ ជាថ្មីម្តង ទៀត ដែលខ្លួនធ្លាប់បានប្រកាសបង្ហាញម្តងកាលពី ខែសីហា ឆ្នាំ២០១៣ កន្លងទៅនេះ។ លទ្ធភាព ច្រើន នេះគឺជាវើហ្សិន រចនាម៉ូតរបស់ Samsung Galaxy S5 ឬជា Galaxy Note 4។
រូបភាពគំនូសតាង របស់ឧបករណ៍ នៅក្នុងប័ណ្ណប៉ាតង់
ដោយផ្អែកលើប័ណ្ណប៉ាតង់នៃការរចនាម៉ូតខាងលើ អ្នករចនាម៉ូតឈ្មោះ Ivo Maric បានធ្វើគំនូសតាង ចេញជារូបភាពរបស់ Samsung Galaxy S5។ ដូចទៅនឹងរូបគំនូសតាង ស្មាតហ្វូនដែល Maric រចនា មកមានអេក្រង់កោង និងមិនមានគែមព័ទ្ធអេក្រង់ឡើយ (មើលទៅដូចជាមិនមាន ស៊ុមព័ទ្ធអេក្រង់ ដូច្នេះដែរ)។
ទន្ទឹមនឹងនោះ អ្នករចនាម៉ូត Jermain Smit បានមានគំនិតច្នៃប្រឌិតផ្សេងវិញ។ ដោយផ្អែកទៅលើ រូប វើហ្សិនគំនូសតាង អ្នករចនាម៉ូតម្នាក់នេះ បានគូសព្រាងចេញជារូបភាព របស់ Samsung Galaxy Note 4 ដែល Phablet នេះក៏មានអេក្រង់កោង មិនមានគែមព័ទ្ធអេក្រង់ ដូចទៅនឹងវើហ្សិនគំនូសតាង ដែរ។
Concept របស់ Galaxy S5...
... ហើយនេះជា Concept របស់ Galaxy Note 4
បើតាមថ្នាក់ដឹកនាំម្នាក់របស់ Samsung, Galaxy S5 នឹងត្រូវធ្វើការបង្ហាញណែនាំ នៅក្នុងពេលវេលា នៃការប្រារព្ធព្រឹត្តិការណ៍ MWC នៅខែកុម្ភះ ឆ្នាំ២០១៤។ ក្នុងនោះលទ្ធភាពច្រើន Galaxy Note 4 នឹង ត្រូវបានបង្ហាញណែនាំខ្លួននៅ IFA 2014 ក្នុងខែកញ្ញា ឆ្នាំ២០១៤៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview