CamNews

៨នាក់ស្លាប់នឹង៥០របួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ ប្រទេសថៃ

មនុស្ស៨នាក់បានស្លាប់នឹង៥០នាក់ទៀតរងរបួសបន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានបើកទៅ
បុកស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងភាគខាងជើងខេត្ត ឡាំផាង ប្រទេសថៃ នៅថ្ងៃពុធនេះ។
គ្រោះថ្នាក់នេះបានកើតឡើងនៅពាក់កណ្តាលយប់ឈានចូលថ្ងៃពុធដែលស្ថិតក្នុងសង្កាត់
ឡាំផាង តឺន។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមកាត់តួរថយន្តក្រុងដើម្បីទាញយកជនរង
គ្រោះចេញដែលអ្នកនៅរស់ទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលីសបាននិយាយថាសំណាងហើយដែលរថយន្តមិនបានទៅបុកធុងសាំង ដែលអាច
បណ្តាលអោយមានការផ្ទុះឆេះឡើង។
អ្នកបើកបរត្រូវបានស្លាប់នៅក្នុងហេតុការណ៍នេះ ដែលក្នុងពេលបើកបុកនោះគឺគាត់បានលង់
លក់ក្នុងដំណេក ដែលបង្កអោយរថយន្តបើកទៅបុកស្ថានីយប្រេងឥន្ធនៈតែម្តង៕

ដោយ វឌ្ឍនា

Tags: thailandaccident